មនុស្ស​៣១​នាក់​ស្លាប់​ដោយ​ការ​លិច​ទូក​នៅ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា

1892
ចែករម្លែក

ក្រុមអ្នកមុជទឹកអ៊ូហ្គង់ដាបានរកឃើញសាកសព៣១នាក់ហើយបានរំពឹងថានឹងរកឃើញបន្ថែមទៀតនៅក្នុងហេតុការណ៍ក្រឡាប់លិចទូកនៅបឹងVictoria ដែលធ្វើឱ្យក្លាយជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ហើយជំរុញឱ្យប្រធានាធិបតីនៃប្រទេសនេះ ធ្វើការអំពាវនាវឱ្យមានការអនុវត្តច្បាប់សុវត្ថិភាពកាន់តែតឹងរ៉ឹងបន្ថែមទៀត។

មន្ត្រីប៉ូលិសជាន់ខ្ពស់នៅកន្លែងកើតហេតុនេះ បាននិយាយថាទូកនេះត្រូវបានគេជឿថាមានអ្នកដំណើរជិះលើសចំណុះ ដោយមានមនុស្សជិត១០០នាក់នៅលើទូកនេះ។ លោកស្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៧នាក់ ត្រូវបានជួយសង្គ្រោះ។ទូកទេសចរណ៍ ដែលមានអ្នកដំណើរជិះកម្សាន្តជាធម្មតានេះ បានក្រឡាប់លិចកាលពីយប់ថ្ងៃសៅរ៍ទី២៤ខែវិច្ឆិកា។

ក្រុមអាជ្ញាធរបាននិយាយថា ទូក MV Templa ដែលមានសភាពចាស់នេះ បានជាប់កឿងជាច្រើនលើកនិងខ្វះលិខិតអនុញ្ញាតស្របច្បាប់ដើម្បីប្រតិបត្តិការ ។

លោក Henry Ategeka អធិការត្រួតពិនិត្យនៅសមុទ្រ បាននិយាយថា ” តាមការរកឃើញពីដំបូងនោះ ទូកនេះបានលិចនៅជិតពាក់កណ្តាលផ្លូវរបស់វា នៅដែលប្រធានទូកនេះ បានដឹងថាមានទឹកចូលក្នុងទូកតាមរន្ធប្រហោងមួយយ៉ាងលឿន ដែលបានបណ្តាលឱ្យវាលិច ” ៕ដោយ៖សុខា/sn

ក្រុមអ្នកសង្គ្រោះ តាមរកជនរងគ្រោះនៃការលិចទូក នៅបឹងVictoria នៅជិតទីក្រុង Kampalaប្រទេសអ៊ូហ្គង់ដា កាលពីយប់ថ្ងៃសៅរ៍ទី២៤ខែវិច្ឆិកា