មនុស្ស​៣៣​នាក់​រងរបួស​ក្នុង​ហេតុការណ៍​រថភ្លើង​លឿន​បុក​គ្នា​នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ របស់​អាមេរិក​

921
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ចំនួន​៣៣​នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​រថភ្លើង​លឿន​២​បុក​គ្នា នៅ​ខាងក្រៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ នៅ​រដ្ឋ ផេ​ន​ស៊ី​ល​វ៉ា​នៀ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អង្គារ​ទី​២២​ខែសីហា​។​

​លោក ហ៊ី​ឌ័​រ រ៉េត​ហ្វឺ​ន អ្នកនាំពាក្យ​អាជ្ញាធរ​ដឹកជញ្ជូន​នៃ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ បាន​និយាយថា រថភ្លើង​លឿន High-Speed Line បាន​បុក​ជាមួយ​រថភ្លើង​មួយ​ដែល​ឈប់​នៅ​ស្ថានីយ​រថភ្លើង Street Terminal នៅ​ទីប្រជុំជន​អាប់​ភើ ដា​ប៊ី (Upper Darby) នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ​។

​ហេតុការណ៍​បានកើត​ឡើង នៅ​ម៉ោង​១២:១៥ ព្រឹក​ម៉ោង​ក្នុង​តំបន់ ។

​អ្នករងគ្រោះ​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​៕ ដោយ៖ សុខា

អ្នករងគ្រោះ​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត