មនុស្ស​៣៦​នាក់​ស្លាប់​នៅពេល​រថយន្តក្រុង ធ្លាក់​ពី​ផ្លូវ​ច្រាំង​ថ្ម​ចោត​នៅ​ប្រទេស​ប៉េ​រូ

417

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោចណាស់​មាន​មនុស្ស​៣៦​នាក់​បាន​ស្លាប់ បន្ទាប់ពី​រថយន្តក្រុង​មួយ​បាន​បើក​ធ្លាក់​ចុះទៅ​ក្រោម​កម្ពស់ ១០០ ម៉ែត្រ​ពី​ផ្លូវ​ចំណោតភ្នំ ដោយ​ធ្លា​ក់លើ​ឆ្នេរសមុទ្រ​នៅ​ខាងក្រោម​ច្រាំង​ថ្ម​ចោត​នេះ នៅ​ប្រទេស​ប៉េ​រូ កាលពី​ថ្ងៃ​អង្គារ​ទី​២​មករា​។​

​ក្រសួងសុខាភិបាល​បាន​និយាយថា រហូតមកដល់​ពេលនេះ អ្នក​នៅ​រស់រានមានជីវិត​៦​នាក់ ត្រូវបាន​គេ​ទាញ​ចេញពី​រថយន្តក្រុង​ដែល​បាក់បែក​ខ្លាំង​នេះ ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ភ្នំ​ចោត​កោង​មួយ​នៅ​តំបន់​ផា​សា​ម៉ា​យ៉ូ (Pasamayo) ភាគ​ខាងជើង​នៃ​ទីក្រុង​លី​ម៉ា​។​

​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​ម្នាក់​បាន​និយាយថា រថយន្តក្រុង​នេះ បាន​កំពុង​ដឹក​មនុស្ស​ប្រហែល​៥០​នាក់ នៅពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​។​

​ប្រធាន​ដឹកជញ្ជូន​របស់​ប្រទេស​ប៉េ​រូ លោក ឌី​ណូ អេ​ស្គូ​ដេ​រ៉ូ បាន​និយាយថា ការស៊ើបអង្កេត​ត្រូវបាន​ចាប់​ផ្តើមធ្វើ ប៉ុន្តែ វា​ទំនង​ថា រថយន្តក្រុង​នេះ បាន​បុក​ជាមួយ​រថយន្ត​ផ្សេងទៀត ដែល​បណ្តាលឱ្យ​អ្នកបើកបរ​បាត់​បង់កា​រ​គ្រប់គ្រង​។​

​រថយន្ត​នេះ បាន​កំពុងធ្វើដំណើរ​ចេញ​ទីក្រុង​ហួ​ចូ (Huacho) ទៅកាន់​ទីក្រុង​លី​ម៉ា នៅពេល​វា​បាន​ធ្លាក់​ពី​ផ្លូវ​ចំណោតភ្នំ​នេះ​៕ ដោយ៖ សុខា

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ភ្នំ​ចោត​កោង​មួយ​នៅ​តំបន់​ផា​សា​ម៉ា​យ៉ូ (Pasamayo) ភាគ​ខាងជើង​នៃ​ទីក្រុង​លី​ម៉ា កាលពី​ថ្ងៃ​អង្គារ