មនុស្ស​៣​នាក់​និង​របួស​២៤​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​មិថុនា​

586
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៥​ដល់​ម៉ោង​២ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣​នាក់ (​ស្រី ១​នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស ធ្ងន់ – ស្រាល ២៤ នាក់ (​ស្រី ៦​នាក់​)​។

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស សរុប​ចំនួន ២៧​នាក់ នៅ​ថ្ងៃទី​៦ ខែមិថុនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល ៦​ថ្ងៃ នៃ​ខែមិថុនា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​សរុប ២៧​នាក់ បង្ក​របួសធ្ងន់ – ស្រាល ចំនួន ១០៧ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៧២​លើក​៕ ល​