មនុស្ស​៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​បាក់​ស្ពាន​អាកាស​នៅ​ចិន

279
ចែករម្លែក

​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១១​ខែ​តុលា​ថា​មនុស្ស​៣ នាក់​បាន​ស្លាប់​និង ២​នាក់​ទៀត​បាន​រងរបួស​នៅ​ប្រទេស​ចិន ភាគ​ខាងកើត​នៅពេល​ដែល​ស្ពាន​អាកាស​មួយ​​បាន​បាក់​សង្កត់​លើ​រថយន្ត​ច្រើន​គ្រឿង​នៅ​ខាង​ក្រោម​នោះ​។​

​វីដេអូ​ដែល​បាន​បង្ហោះ​លើ​ប្រព័ន្ធ​អន​ឡាញ​បានបង្ហាញ​ផ្នែក​ដ៏​ធំ​មួយ​នៃ​ស្ពាន​នេះ​នៅ​ខេត្ត​ជាំ​ង​ស៊ូ​មាន​ចលនា​ញ័រ​យោលៗ នៅ​មុន​ពេល​បាក់​ធ្លាក់​លើ​រថយន្ត​ច្រើន​គ្រឿង​ដែល​បាន​​កំពុងបើក​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋបាល​ក្រុង​វូ​ស៊ី​នៃ​ខេត្ត​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការស៊ើបអង្កេត​បឋម​បានបង្ហាញ​ថា ការ​រលំ​បាក់​ស្ពាន​នេះ បាន​បណ្តាលមកពី​រថ​យន្ត​ធំ​មួយ​ដឹក​​លើស​ទម្ងន់​។

​រថយន្ត​៣​គ្រឿង​ដែល​ចត​នៅ​ខាងក្រោម​ស្ពាន ត្រូវ​បាន​ស្ពាន​បាក់​សង្កត់​លើ ហើយ​មនុស្ស​៣​នាក់​នៅក្នុង​រថយន្ត​២​ផ្សេងទៀត​បាន​ស្លាប់ ។ នេះ​បើ​យោ​តាម​សេចក្តីថ្លែងការណ៍​នេះ​។​

​នៅ​មុន​ពេល​ការបាក់​ស្ពាន​នេះ មាន​រថយន្ត​៥​គ្រឿង​ដោយ​រួម​ទាំង​រថយន្ត​ធំ​២​គ្រឿង​បាន​បើក​លើ​ស្ពាន​នេះ​៕​ដោយ​៖​សុខា​/sn

ផ្នែក​ដ៏​ធំ​មួយ​នៃ​ស្ពាន​នៅ​ខេត្ត​ជាំ​ង​ស៊ូ​បាក់​ធ្លាក់​លើ​រថយន្ត​ច្រើន​គ្រឿង​ដែល​បាន​កំពុង​បើក​នៅ​ខាងក្រោម​ស្ពាន​នេះ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​