មនុស្ស​៣​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​វៀតណាម​ភាគ​ខាងជើង​

2722
ចែករម្លែក

ទឹកជំនន់ភ្លាមៗនិងបំណាក់ដី បានសម្លាប់មនុស្ស៣នាក់និងមនុស្ស៣នាក់រងរបួសដោយសារទឹកជំនន់នៅវៀតណាមភាគខាងជើង។

គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បាននិយាយថា ក្មេងម្នាក់នៅខេត្តHoa Binh និងក្មេងជំទង់២នាក់នៅខេត្តSon La និង ខេត្តYen Bai ដែលជាខេត្តនៅជិតគ្នា បានស្លាប់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឡើងពីវិសម្ពាធត្រូពិច ដោយបង្កជាទឹកជំននភ្លាមៗ ។

កាលពី៣ថ្ងៃកន្លងទៅនេះ បណ្តាខេត្តភាគខាងជើងនៃប្រទេសនេះ ដែលរួមមានខេត្តSon La ខេត្តLao Cai ខេត្ត Dien Bien និង ខេត្តHoa Binh ព្រមទាំងខេត្តនៅតំបន់ភាគកណ្តាលគឺខេត្តNghe An និងខេត្តThanh Hoa មានភ្លៀងធ្លាក់យ៉ាងខ្លាំង។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនេះ បានបង្កជាទឹកជំនន់និងបំណាក់ដីនៅស្រុកជាច្រើននៅខេត្តSon La ដោយបានបង្កការលំបាកក្នុងការធ្វើដំណើរអស់ពេលជាច្រើនម៉ោងចាប់ពីយប់ថ្ងៃព្រហស្បតិ៍មក។

ក្រុមអាជ្ញាធរនៅស្រុកMai Son នៅខេត្តSon La បានជម្លៀសមនុស្សចំនួន១៦០គ្រួសារទៅកាន់តំបន់សុវត្ថិភាព ពីការប្រឈមគ្រោះថ្នាក់បាក់ដី។ សាលារៀនជាច្រើននៅខេត្តនេះ ត្រូវបានទឹកជន់លិច៕ដោយៈសុខា/sn

ទឹកជំនន់ភ្លាមៗនិងបំណាក់ដី បានសម្លាប់មនុស្ស៣នាក់និង៣នាក់រងរបួសដោយសារទឹកជំនន់នៅវៀតណាមភាគខាងជើង