មនុស្ស​៣​នាក់​ស្លាប់​នៅពេល​អគារ​៦​ជាន់​ដែល​កំពុង​សាងសង់ ដួលរលំ​នៅ​ឥណ្ឌា​

682
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​អគារ​កម្ពស់​៦​ជាន់​ដែល​កំពុង​សាងសង់ បាន​ដួលរលំ​ហើយ​សង្កត់​លើ​អគារ​មួយទៀត​នៅ​ជិត​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​។​

​សារព័ត៌​មា​នុស​ឥណ្ឌា បាន​រាយការណ៍​ថា យ៉ាងតិចណាស់​កម្មករ​១២​នាក់ បាន​ស្ថិតនៅក្នុង​អគារ​នោះ​នៅពេលនោះ ហើយ​មនុស្ស​ច្រើន​នាក់ ទំនងជា​បានជា​ប់​​ក្រោយ​គំនរ​ថ្ម​បាក់បែក​នោះ​។​

​ក្រុម​អ្ន​សង្គ្រោះ បាន​រកឃើញ​សាកសព​៣​នាក់​ពី​គំនរ​ថ្ម​បាក់បែក ។​

​ក្រុមមន្ត្រី​បាន​និយាយថា អគារ​ទី​២​ក៏បាន​ដួលរលំ​ផងដែរ ដោយសារ​ការ​រលំ​អគា​រ​ទីមួយ​នោះ​។​អគារ​ទី​២​នេះ​មាន​កម្ពស់​៤​ជាន់ មាន​អាយុកាល​២​ឆ្នាំ​ហើយ​មានតែ​​មួយ​គ្រូ​សារ​ប៉ុណ្ណោះ​ដែល​រស់នៅ​ទីនោះ​។​

​ក្រុម​អ្នក​សង្គ្រោះ​ជាង​១០០​នាក់ បាន​កំពុង​ជីក​កាយ​ដើម្បី​យក​ថ្ម​អគារ​បាក់​បែកចេញ​ដើម្បី​រក​អ្នក​នៅរស់​នៅ​ភូមិ​Shahberi ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​​នៃ​ទីក្រុង​ញូវដែលី​។​

​លោក Krishan Kumar មន្ត្រី​មកពី​ក្រុម​អ្នក​សង្គ្រោះ បាន​និយាយថា ម្ចាស់​អគារ​ដែល​កំពុង​សាសង់​និង​អ្នកមើលការខុសត្រូវ​២​នាក់​របស់គាត់ ត្រូវបាន​ចាប់ឃុំខ្លួន​ដើម្បី​​សួរនាំ​។ មូលហេតុ​នៃ​ការដួលរលំ​អគារ​នេះ មិនទាន់​បានដឹង​នៅឡើយ​ទេ​៕

​ក្រុម​អ្នក​សង្គ្រោះ បាន​កំពុង​ជីក​កាយ​ដើម្បី​យក​ថ្ម​អគារ​បាក់​បែកចេញ​ដើម្បី​រក​អ្នក​នៅរស់​បន្ទាប់ពី​អគារ​៦​ជាន់​ដែល​កំពុង​សាងសង់ ដួលរលំ​កាលពី​ថ្ងៃ​ពុធ