មនុស្ស​៤១​នាក់​ស្លាប់​នៅក្នុង​ការបាក់​ដី​នៅ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​

3076
ចែករម្លែក

ក្រុមមន្ត្រីគ្រោះមហន្តរាយនិងអ្នកនៅរស់បាននិយាយកាលពីថ្ងៃសុក្រទី១២តុលាថា យ៉ាងហោចណាស់មនុស្ស៤១នាក់ បានស្លាប់បន្ទាប់ពីទឹកទន្លេនៅប្រទេសអ៊ូហ្គង់ដាភាគខាងកើតបានឡើងហូរហៀរច្រាំងទន្លេ ដោយបានហូរនាំល្បាប់ភក់និងថ្មបុកចូលក្នុងផ្ទះជាច្រើននៅជិតទន្លេនោះ។

ក្រុមអ្នកជួយសង្គ្រោះបានបន្តរុករកតាមគំនរបាក់បែកកាលពីថ្ងៃសុក្រដោយស្វែងរកអ្នកនៅរស់និងជនរងគ្រោះពីគ្រោះមហន្តរាយនេះដែលបានកើតឡើងនៅតំបន់Bududa ភាគខាងកើតនៃប្រទេសនេះ។

ទឹកឡើងហូរហៀរខ្លាំងនៃទន្លេSume ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃមកនេះ បានហូរបាក់ស្ពាននិងនាំដីល្បាប់ភក់និងថ្មហូរចាក់ទៅភូមិNanyinza នៅតំបន់ជើងភ្នំក្នុងតំបន់Bududa នេះ។ចំនួនមនុស្សដែលមិនស្គាល់ បាននៅបាត់ខ្លួននៅឡើយ៕ដោយ:សុខា/sn

រូបថតរបស់កាកបាទក្រហមអ៊ូហ្គង់ដា បង្ហាញការខូចខាតដែលបង្កឡើងដោយបំណាក់ដីនេះ