មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល រថយន្ត​តូចធំ​៤​គ្រឿង​ខូចខាត ដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅ​កំពង់សោម​

494
ចែករម្លែក
មនុស្ស​ប្រុស ស្រី ៤​នាក់​រងរបួស​ធ្ងន់​ស្រាល និង​រថយន្ត​តូចធំ​៤​គ្រឿង​ខូចខាត ដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅ​កំពង់សោម​

​ដោ​យ:​វ​ណ្ណៈ​-ព្រះសីហនុ​: មនុស្ស​ប្រុស ស្រី ៤​នាក់​ រងរបួស​ធ្ងន់​ស្រាល និង​រថយន្ត​តូចធំ​៤​គ្រឿង​ខូចខាតក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ចុះទៅ​វត្ត​អូរត្រេះ ត្រង់ចំណុច​ចំណោត​អា​ឡាំង​ឌឺ​ឡុង ក្រុងព្រះសីហនុ កាលពី​ម៉ោង​៦​ល្ងាច ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៩​។

​របាយការណ៍​ពី​នគរបាល​បញ្ជាក់ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើងបង្ក​ដោយរថយន្ត​ធុន​ធំ១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ កំពង់ធំ​3A-1447 អ្នកបើកបរមិន​ស្គាល់​អត្តសញ្ញាណ ( រត់គេចខ្លួន​បាត់​ក្រោយពេល​កើតហេតុ ) មាន​ទិសដៅ​ពីជើងទៅត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​រះ​ប៉ះ​នឹង​រថយន្ត​ចំនួន៤​គ្រឿង​ទិសដៅ​ស្របគ្នា​ ធ្វើឲ្យ​រថយន្ត​ខ្លះ​ក្រឡាប់ ខ្លះទៀត​ធ្លាក់​ចេញពី​ផ្លូវ រួច​ជ្រុល​ទៅ​ប៉ះ​ផ្ទះ​ប្រជាពលរដ្ឋ១​ខ្នង​ទៀតផង​។

​រថយន្ត​តូចធំ​ខូចខាតទាំង៤គ្រឿង​រួមមានៈ ទី១​ម៉ាកកាមរី ពណ៌ស្លែ ពាក់​ផ្លាកលេខ ភ្នំពេញ​2C-2435 អ្នកបើកបរ​ឈ្មោះ ស៊ូ ណៃ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រួម​ដំណើរ​ជាមួយ​ប្អូន​ឈ្មោះ ស៊ូ ជឹ​ង ភេទ​ស្រី អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ ទី២ រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AL-8581 អ្នកបើកបរ​ឈ្មោះ ជី​ម រ៉ាត់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ រាជធានី​ភ្នំពេញ ។​៣, រថយន្ត​ម៉ាក NISANAVARA ពណ៌ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2U-9486 អ្នកបើកបរ​ឈ្មោះ យ​ន ហាន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរមេការ​រថយន្ត​បេតុង មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និងទី៤, ​រថយន្ត ម៉ាក NISSAN ពណ៌ខៀវ ពាក់​ផ្លាកលេខ ចង្កូត​ស្ដាំ​KPS-0597 អ្នកបើកបរ​ឈ្មោះ លាង ណា​វឿន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ ឡាយ សារី អាយុ ៣៣​ឆ្នាំ និង​កូនស្រីម្នាក់ មាន​ទីលំនៅភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ចំណែកម្ចាស់ផ្ទះ​ឈ្មោះ ញ៉ា​ញ់ ញ៉ោ​ញ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរសន្តិសុខ​​មាន​ទីលំនៅ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​នគរបាល​បញ្ជាក់បន្ថែម​ថា ​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​របួស​មនុស្ស​ចំនួន ៤​នាក់ ( ស្រី ២​នាក់ ) រួមមាន៖ ១-ឈ្មោះ ស៊ូ ជឹ​ង ភេទ​ស្រី អ្នករួមដំណើរលើ​រថយន្ត CAMERY រងរបួស​ស្រាល ,​ ២-ឈ្មោះ ជី​ម រ៉ាត់ អ្នកបើកបរ​រថយន្ត NISSAN រងរបួសស្រាល ៣-​ឈ្មោះ ឡាយ សារី អ្នករួមដំណើរ​លើ​រថ​យន្ត NISSAN រងរបួស​ស្រាល និង​៤- ឈ្មោះ យ​ន ហាន អ្នកបើកបរ​រថយន្ត NISANAVARA រងរបួស​មធ្យម ។

​ក្រោយ​កើតហេតុ ​ជនរងគ្រោះ​ដែល​រងរបួស​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ រីឯ​វត្ថុតាង រថយន្ត៥​គ្រឿង​ខូចខាត​ធ្ងន់ សមត្ថកិច្ច​ជំនាញ​ចាត់ចែង​ស្ទូច​យកមក​រក្សា​ទុក​នៅការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដោះស្រាយ​បន្ត៕/Ha​