មនុស្ស​៤​នាក់​ស្លាប់​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​អង្គការសហប្រជាជាតិ​និង​កងជីវពល​នៅ​អាហ្វ្រិក​កណ្តាល​

853
ចែករម្លែក

​ប្រភព​ព័ត៌មាន​សន្តិសុខ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មេសា​ថា​មនុស្ស​៤​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ថែរក្សា​សន្តិភាព​អង្គការ​សហ​​ប្រជាជាតិ និង​ជនប្រដាប់អាវុធ​មួយក្រុម នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​ប្រភព​ព័ត៌មាន​នេះ បាន​និយាយថា “​មនុស្ស​៤​នាក់​ត្រូវបាន​សម្លាប់​ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​គឺ​ជា​មេដឹកនាំ​ក្រុម​Siriri ដែល​ជា​ក្រុម​ប្រដាប់អាវុធ​ថ្មី ដែល​ត្រូវបាន​​បង្កើតឡើង​កាលពី​ចុងឆ្នាំ​មុន​។​

​ក្រុម​បេសកកម្ម​MINUSCA​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា​ខ្លួន​បាន​ធ្វើ​អន្តរាគមន៍​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​តំបន់ Mambere Kadei ដើម្បី​បញ្ឈប់​ការ​ចល័ត​ទ័ព​របស់​ក្រុម​Siriri ទៅកាន់ ទីក្រុង Gamboula “​។​

​ក្រុម​បេសកកម្ម​MINUSCA​បាន​និយាយថា នៅ​ពេល​មក​ដល់​ភូមិ​ណា​សូ​ល​(Nassole) ជា​ទី​ដែល សមាជិក​នៃ​ក្រុម Siriri បានដាក់រ​បាំង​បិទផ្លូវ​នោះ កងទ័ព​រក្សា​សន្តិភាព​​អង្គការសហប្រជាជាតិ​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការបាញ់​ពី​សត្រូវ ហើយ​កងទ័ព​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ក៏​បាន​បាញ់​ត​តប​វិញ​ដែល​បណ្តាលឱ្យមាន​អ្នក​​ស្លាប់​និង​របួស​ច្រើន​នាក់​នៅក្នុង​ចំណោម​អ្នក​វាយប្រហារ​ទាំងនោះ​” ។​

​ក្រុម​បេសកកម្ម​នេះ បាន​បន្ថែមថា ក្រុម​បេសកកម្ម​MINUSCA បាន​ពង្រឹង​សន្តិសុខ របស់​ខ្លួន​នៅក្នុង​តំបន់​នោះ ” ។​

​មានការ​ប៉ះទង្គិច​គ្នា​ជាច្រើនលើក​រវាង​កងទ័ព​រក្សា​សន្តិភាព​និង​កងជីវពល​នៅ​ប្រទេស​នេះ នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​៕


​ស្ត្រី​ម្នាក់​នៅ​ជិត​ទាហាន​អង្គការសហប្រជាជាតិ ខណៈ​ដែល​ពួក​អ្នកស្រុក​នៅ​សង្កាត់ PK5 នៃ​ទីក្រុង​Bangui នៅ​អាហ្វ្រិក​កណ្តាល ធ្វើ​ការតវ៉ា​នៅ​ពីមុខ​ទីស្នាក់ការ​​របស់​ក្រុម​បេសកកម្ម​MINUSCA កាលពី​ថ្ងៃទី​១១​ខែ​មេសា​ឆ្នាំ​២០១៨