មនុស្ស​៤​នាក់ រួមទាំង​ប៉ូលិស​២​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ទីក្រុង​មួយ​នៅ​កាណាដា​

610
ចែករម្លែក

ប៉ូលិសកាណាដា បាននិយាយថាជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្សចំនួន៤នាក់ គឺជនស៊ីវិល២នាក់និងមន្ត្រីប៉ូលិស២នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារមួយនៅទីក្រុង Fredericton ប្រទេសកាណាដា កាលពីថ្ងៃសុក្រទី១០សីហា។

ប៉ូលិស មិនទាន់បាននិយាយអំពីមូលហេតុនៃការបាញ់ប្រហារនេះទេ។

ក្រុមមន្ត្រីប៉ូលិស បាននិយាយថា ជនសង្ស័យនេះ ត្រូវបានចាប់ឃុំខ្លួន​ ហើយ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយ ដោយសាររបួសធន់ក្នុងអំឡុងហេតុការណ៍បាញ់ប្រហារនេះ ហើយថាការស៊ើបអង្កេតលើការបាញ់ប្រហារនេះ ត្រូវបានធ្វើឡើង៕

ប៉ូលិស២នាក់ក្នុងចំណោមនុស្ស៤នាក់ ត្រូវ​បានសម្លាប់ក្នុងការបាញ់ប្រហារមួយនៅទីក្រុង Fredericton ប្រទេសកាណាដា កាលពីថ្ងៃសុក្រ