មនុស្ស​៥​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​រថយន្ត​នៅពេល​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​

486
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រទី៩វិច្ឆិកាថាយ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់និងជាង១៥០.០០០នាក់ត្រូវបានជម្លៀសចេញដោយសារមានភ្លើងឆេះព្រៃធំ២ នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។

នៅភាគខាងលិចនៃទីក្រុងឡូសអ៊ែនជើឡេស ភ្លើងឆេះព្រៃនេះបានឆេះរាលដាលទៅម្ខាងទៀតនៃផ្លូវធំហើយឥឡូវនេះកំពុងគំរាមកំហែងដល់តំបន់ឆ្នេរ រួមទាំងទីក្រុង ម៉ាលីប៊ូ។

នៅជិតទីក្រុង សាក្រាមិនតូ មនុស្ស៥នាក់ ត្រូវបានរកឃើញស្លាប់ក្នុងរថយន្ត ដោយភ្លើងឆេះព្រៃនេះ ។

ភ្លើងឆេះព្រៃ បានឆេះគ្របដណ្តប់លើផ្ទៃដីព្រៃចំនួន៥.៦៦៥ហិចតា កាលពីថ្ងៃសុក្រ។

វាបានឆេះរាលដាលខ្លាំងនៅជិតទីក្រង សៅស៊ែន អូក ចម្ងាយ៦៤គីឡូម៉ែត្រពីទីក្រុងឡូសអ៊ែនជើឡេស ជាទីដែល មានការជម្លៀសមនុស្សចេញពីផ្ទះចំនួន៧៥.០០០ខ្នង។

អ្នកស្រុករាប់ពាន់នាក់បន្ថែមទៀតឥឡូវត្រូវបានបញ្ជាឱ្យជម្លៀសពីទីក្រុងជាច្រើនទៀតនៅភាគខាងលិចនៃទីក្រុងសៅស៊ែន អូកដោយរួមទាំងទីក្រុង កាឡាបាសសាស់ ៕ដោយ៖សុខា/sn

រថយន្តឆេះនិងត្រូវទុកចោលតាមដងផ្លូវនៃរដ្ឋកាលីហ្វ័រញ៉ា

មនុស្ស៥នាក់បានស្លាប់និងជាង១៥០.០០០នាក់ត្រូវបានជម្លៀសចេញ ដោយសារមានភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ា