មនុស្ស​៥​នាក់​និង​ថ្នាំញៀន មួយចំនួន ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្រុងព្រះសីហនុ​

503
ចែករម្លែក
  • 10
    Shares

ដោយ: វណ្ណៈ / ​ព្រះ​សីហ​នុ: ជ​នស​ង្ស័​យពាក់​ព័​ន្ធ​គ្រឿងញៀន​ចំនួន​៥​នាក់​ ត្រូវបាន​ចាប់ខ្លួន នៅ​ក្រុងព្រះសីហនុ ខណៈ​ពួកគេ​កំពុងធ្វើការ​ចែកចាយ ថ្នាំញៀន​យ៉ាងសកម្ម នៅ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា កាលពី​ម៉ោង​១​កន្លះ​យប់​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿន​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​អធិការ​ដ្នា​ន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះបង្ក្រាប​ករណី​គ្រឿន​ញៀន ១​ករណី ស្ថិ​ន​នៅ​ក្រុម​៤​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់​រួមមាន​៖
១ ឈ្មោះ កែវ ឧស្សាហ៍ ហៅ ខ្ង៉​ន អាយុ​៣២​ឆ្នាំ​ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ​
២. ឈ្មោះ ប្រាក់ ចាន់​វាសនា ហៅ បូ អាយុ ៣៣​ឆ្នាំ​ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ
៣. ឈ្មោះ ខា សុ​ណ្ណា ហៅ ជង អាយុ​២៩​ឆ្នាំ ភេទ​ប្រុស មុខរបរ ធ្វើការ​ហាង​ចិន​
៤.​ឈ្មោ​. សុខ ដា​រ៉ា ហៅ ទី អាយុ ២៤​ឆ្នាំ ភេទ​ប្រុស ធ្វើការ​កាស៊ីណូ​
៥.​ឈ្មោះ ផែន សុភា​អាយុ​២៧​ឆ្នាំ​.​ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ​។

​ប្រភព​បន្តថា ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រោម​ព​ណ៌ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​៩​កញ្ចប់ (៨​តូច ១​ធំ​) ទូ​ស័ព្ទ​១​គ្រឿង ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត​៕ ល​