មនុស្ស​៥​នាក់​ស្លាប់​និង​១៦​នាក់​បាត់​ខ្លួន ដោយសារ​ទឹកជំនន់​នៅ​ចិន​

630
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស៥នាក់បានស្លាប់និង១៦នាក់ទៀតបានបាត់ខ្លួន ដោយសារទឹកជំនន់នៅតំបន់Malipo ភាគអាគេ្នយ៍ នៃប្រទេសចិន បានបង្កការជន់លិចតំបន់នេះ កាលពីថ្ងៃអាទិត្យទី២កញ្ញា។

ទឹកជំនន់នេះ បានបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមនៅតំបន់នេះ កាលពីយប់ថ្ងៃសៅរ៍។

ក្រុមអាជ្ញាធរបាននិយាយថា​មនុស្ស៥នាក់ផេ្សងទៀត​បានរងរបួស។ ដោយសារគ្រោះមហន្តរាយនេះ អគ្គិសនីបានដាច់ និងផ្លូវមានការកកស្ទះចរាចរណ៍ពិបាកធ្វើដំណើរ ។ ផ្លូវជាច្រើនបានខូចខាតនិងផ្ទះមួយចំនួនបានដួលរលំ ដោយសារទឹកជំនន់។

ក្រុមអាជ្ញាធរបានកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះនៅតំបន់រងគ្រោះដោយទឹកជំនន់នេះ៕ដោយ៖សុខា/sn

ទឹកជំនន់លិចផ្ទះ នៅខេត្តHunan ប្រទេសចិន