មនុស្ស​៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​វាយប្រហារ​ប្រធានាធិបតី​បារាំង​

2415
ចែករម្លែក
  • 15
    Shares

ក្រុមមន្ត្រីបាននិយាយថាមនុស្ស៦នាក់ត្រូវបានចាប់ខ្លួននៅប្រទេសបារាំងពីបទសង្ស័យថាមានគម្រោងធ្វើការវាយប្រហារដោយហិង្សាទៅលើប្រធានាធិបតី លោក អេម៉ានុយអែល ម៉ារ៉ុង កាលពីថ្ងៃអង្គារទី៦វិច្ឆិកា។

មនុស្សទាំង៦នាក់ដែលមានបុរស៥នាក់និងស្រ្តីម្នាក់នេះ ត្រូវបានចាប់ខ្លួនដោយសន្តិសុខបារាំងនៅតំបន់Brittany ភាគឦសាននៃប្រទេសបារាំង ។

ប្រភពព័ត៌មានពីតុលាការបាននិយាយថា ការស៊ើបអង្កេតកំពុងប្រព្រឹត្ត

ទៅលើ “ក្រុមភេរវករ “ទោះជាយ៉ាងណាព័ត៌មានលម្អិតនៃជនសង្ស័យនិងផែនការវាយប្រហារនេះមិនទាន់ត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ។

ការចាប់ខ្លួនេះកើតឡើង គឺនៅថ្ងៃដែល លោក ម៉ារ៉ុងបានកំពុងធ្វើទស្សនកិច្ចនៅតំបន់ដែលធ្លាប់ជាសមរភូមិមួយ នៅភាគខាងជើងនៃប្រទេសបារាំងនៅពេលដែលបារាំងត្រៀមប្ររព្ធខួបលើកទី១០០ឆ្នាំនៃសង្គ្រាមលោកលើកទីមួយ៕ដោយ៖សុខា/sn

ការចាប់ខ្លួនេះ កើតឡើង គឺនៅថ្ងៃដែល លោក ម៉ារ៉ុងបានកំពុងធ្វើទស្សនកិច្ចនៅតំបន់ដែលធ្លាប់ជាសមរភូមិមួយ នៅភាគខាងជើងនៃប្រទេសបារាំង