មនុស្ស​៦​នាក់​ស្លាប់​និង​រាប់សិប​នាក់​បាត់​ខ្លួន​ក្នុង​ការបាក់​ដី​ជាថ្មី នៅ​ហ្វីលីពីន​

2747
ចែករម្លែក

មនុស្ស៦នាក់បានស្លាប់និង៦៤នាក់កំពុងបាត់ខ្លួន ហើយមនុស្ស៩នាក់បានរងរបួស បន្ទាប់ពីបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសហ្វីលីពីន ភាគកណ្តាល នៅថ្ងៃព្រហស្បតិ៍ទី២០ខែកញ្ញានេះ ដែលធ្វើឱ្យមានទុក្ខលំបាកកាន់តែច្រើនថែមទៀតនៅប្រទេសដែលរងគ្រោះរួចហើយដោយខ្យល់ព្យុះនេះ ។

សោកនាដកម្មថ្មីនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីខ្យល់ព្យុះដ៏ខ្លាំងក្លាបំផុតនៅឆ្នាំ២០១៨នេះ គឺខ្យល់ព្យុះMangkhut បានបក់បោកយ៉ាងខ្លាំងលើតំបន់ភាគខាងជើងនៃប្រទេសនេះដែលបណ្តាលឱ្យមានការបាក់ដីដាច់ដោយឡែកពីគ្នា ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។

ក្រុមអ្នកសង្គ្រោះបាន​ប្រញាប់ប្រញាល់ទៅរកពួកអ្នកនៅរស់ពីហេតុការណ៍បំណាក់ដីថ្មីនេះ ដែលបានកើតឡើងនៅភូមិTina-an នៅកោះ Cebu ។

ភ្លៀងខ្លាំងជាច្រើនថ្ងៃមកនេះបានបណ្តាលឱ្យរលំបាក់ដីនិងថ្មភ្នំ ដោយបាក់បុកនិងសង្កត់លើផ្ទះយ៉ាងហោចណាស់១០ ខ្នងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅពេលដែល ពួកអ្នកស្រុកខ្លះបាននៅដេកលក់នៅឡើយ៕ដោយ៖សុខា/SN

ក្រុមអ្នកសង្គ្រោះរុករកអ្នកនៅរស់នៅកន្លែងរលំបាក់ដីនៅទីក្រុងNaga នៅកោះ Cebu