មនុស្ស​៧៨០.០០០ នាក់​ត្រូវបាន​ជម្លៀស​នៅ​ឥណ្ឌា នៅ​មុន​ពេល​ខ្យល់ព្យុះ​ខ្លាំង​មក​ដល់​

969
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ខែ​ឧសភា​ថា​មនុស្ស​ជិត​៨០០.០០០​នាក់​នៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា​ត្រូវបាន​ជម្លៀសចេញ នៅ​មុនពេល​​ការមកដល់​នៃ​ខ្យល់ព្យុះ​ខ្លាំង​ដោយ​ល្បឿន​២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ក្រសួង​អាកាសធាតុ​ឥណ្ឌា​បាន​និយាយថា ខ្យល់ព្យុះ​Fani នេះ ត្រូវបាន​រំពឹងថា​នឹង​មកដល់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣​ខែ​ឧសភា​នៅ​ជិត​ទីក្រុង​Puri​។​

​ក្រុមមន្ត្រី​បាន​និយាយ​ប្រាប់​សារព័ត៌មាន​AFP​ថា មនុស្ស​ចំនួន​៧៨០.០០០ នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព​កាលពី​ពេល​យប់ ដោយ​ជម្លៀស​ចេញពី​ទីក្រុង​ចំនួន​១៣​នៅ​រដ្ឋ​Odisha ដែល​នឹង​ប្រឈម​ការមកដល់​នៃ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​នេះ​។​

​ទីជម្រក​ជិត​១.០០០​ជម្រក ដែល​ស្ថិតនៅ​តាម​សាលារៀន និង​អគារ​រដ្ឋាភិបាល នឹង​អាច​ទទួល​ការ​ស្នាក់នៅ​បាន ជាង​មួយ​លាន​នាក់​៕​ប្រែ​សម្រួល​៖​សុខា

ខ្យល់ព្យុះ​Fani នេះ ត្រូវបាន​រំពឹងថា​នឹង​មកដល់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣​ខែ​ឧសភា​នៅ​ជិត​ទីក្រុង​Puri​ប្រទេស​ឥណ្ឌា​