មនុស្ស​៧​នាក់​ស្លាប់​នៅ​ពិធីបុណ្យ​តន្ត្រី​មួយ​នៅ​វៀតណាម​

697
ចែករម្លែក

មនុស្ស៧នាក់បានស្លាប់ដោយសារការសង្ស័យថាបានប្រើគ្រឿងញៀនលើសកម្រិតនៅអំឡុងពិធីបុណ្យតន្ត្រីមួយនៅប្រទេសវៀតណាម។

កាសែតប៉ូលិសក្រុងហាណូយ បាននិយាយថា មនុស្ស៥នាក់ផេ្សងទៀតនៅមិនទាន់ដឹងខ្លួននៅឡើយទេនៅថ្ងៃចន្ទទី១៧ខែកញ្ញា បន្ទាប់ពីប្រើគ្រឿងញៀនលើសកម្រិត កាលពីយប់ថ្ងៃអាទិត្យ។

ពិធីបុណ្យតន្ត្រីនេះ ត្រូវបានធ្វើឡើងនៅសួនទឹកមួយនៅទីក្រុងហាណូយនិងមនុស្សរាប់ពាន់នាក់បានចូលរួម។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថា ជនសង្ស័យប្រើថ្នាំញៀនទាំងអស់នេះ បានធ្វើតេស្តឃើញវិជ្ជមាន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនេះមិនបានផ្តល់ការបញ្ជាក់អំពីប្រភេទគ្រឿងញៀនដែលពាក់ព័ន្ធនោះទេ។

ប៉ូលីសបាននិយាយថាប៉ូលិសបានរឹបអូសយកវត្ថុធាតុដែលសង្ស័យគ្រឿងញៀនជាច្រើននៅកន្លែងកើតហេតុនោះ៕ដោយ៖សុខា/sn