មនុស្ស​៨​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​នៅ​អាល្លឺម៉ង់​

114
ចែករម្លែក

​មនុស្ស​៨​នាក់​បាន​ស្លាប់​បន្ទាប់ពី​ការបាញ់ប្រហារ​ចំនួន​២​នៅ​កន្លែង​ហាង​ផឹកស៊ី​នៅ​ទីក្រុង​ហា​ណាវ ប្រទេស​អាល្លឺម៉ង់ កាលពី​យប់​ថ្ងៃ​ពុធ ទី​១៩​ខែ​កុម្ភៈ ។​

​ប៉ូលិ​បាន​និយាយ​ប្រាប់​សារព័ត៌មា​ន​BBC​ថា មនុស្ស​ចំនួន​៥​នាក់​បាន​រងរបួស បន្ទាប់ពី​ក្រុម​ជនប្រដាប់អាវុធ បាន​បាញ់រះ​នេះ​។

​ប៉ូលិស​បាន​តាមរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន​ពី​កន្លែង​កើតហេតុ​នេះ​។​

​ការបាញ់ប្រហារ​ទីមួយ​នៅ​ហាង​ផឹកស៊ី​មួយ​នៅ​កណ្តាល​ទីក្រុង​ហា​ណាវ ហើយ​ការបាញ់ប្រហារ​ទី​២ គឺ​នៅ​សង្កាត់​មួយ​នៃ​ទីក្រុង​នេះ​។​

​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ទេ ៕​ប្រែ​សម្រួល​៖​សុខា​/sn

​​ប៉ូលិស​ឈរ​ការពារ​សន្តិសុខ​នៅ​ទីក្រុង​ហា​ណាវ​បន្ទាប់​ពី​ការបាញ់ប្រហារ​នេះ