មនុស្ស​៨​នា​ក់ង​របួស​ដោយសារ​គ្រោះថ្នាក់​រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​ហុងកុង​

196
ចែករម្លែក

​កាសែត South China Morning Post បាន​និយាយថា យ៉ាងហោច​ណាស់​មាន​មនុស្ស​៨ នាក់​បាន​រងរបួស​បន្ទាប់​ពី​រថភ្លើង​ក្រោម​ដី​មួយ​បាន​រត់​ធ្លាក់​ចេញ​​ពី​ផ្លូវ​នៅ​ទី​ហុងកុង​ក្នុងអំឡុងពេល​ម៉ោង​ដ៏​មមាញឹក​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧​ខែកញ្ញា​នេះ​នៅ​ជិត​ស្ថានីយ​រថភ្លើង​Hung Hom ដោយ​បណ្តាល​ឱ្យ​មាន​ការផ្អាក​ខ្សែ​រថភ្លើង​ក្រោម​ដី​នេះ​។​

​រូបភាព​ដែល​បង្ហោះ​តាម​ទំនាក់ទំនង​សង្គម បង្ហាញ ទូរ​ភ្លើង​៣​បាន​ធ្លាក់​ចេញ​ពី​ផ្លូវដែក ខណៈ​ដែល ពួក​អ្នកដំណើរ​បាន​ចាកចេញ​ពី​រថភ្លើង​តាម​ទ្វារ​បាក់បែក​ហើយ​​ដើរ​កាត់​ផ្លូវ​ដែក​ទៅ​រក​កន្លែង​សុវត្ថិភាព​។​

​គ្រោះថ្នាក់​រថភ្លើង​នេះ​ត្រូវបាន​រាយការណ៍​ថា​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវដែក​ប្រសព្វ​ចែក​ផ្លូវ​ជា​កន្លែង​ដែល​ការងារ​ជួសជុល​ត្រូវបាន​ធ្វើឡើង ប៉ុន្តែ​គ្មាន​វត្ថុ​គួរឱ្យ​​សង្ស័យ​ណាមួយ​ត្រូវបាន​រកឃើញ​នៅលើ​ផ្លូវ​ដែក​នោះទេ​។​នេះ​បើ​យោង​តាម​កាសែត South China Morning Post ៕​ប្រែ​សម្រួល​៖​សុខា​

ទូរថភ្លើង​៣​ធ្លាក់​ចេញពី​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ហុងកុង តែ​ទំនងជា​មិន​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​ជាង​៣​ខែ​មកនេះ​ទេ