មនុស្ស​៩​នាក់​នៅលើ​ឧទ្ធម្ភាគចក្រ ស្លាប់​ទាំងអស់ នៅពេល​វា​ធ្លា​ក់នៅ​តំបន់ភ្នំ​មួយ​នៅ​ជប៉ុន​

684
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយថាមនុស្សទាំង៩នាក់នៅលើឧទ្ធម្ភាគចក្រសង្គ្រោះមួយគ្រឿងដែលបានធ្លាក់នៅតំបន់ភ្នំនៃទីក្រុងNakanojoនៅភាគកណ្តាលនៃប្រទេសជប៉ុននោះ ត្រូវបានអះអាងនៅថ្ងៃសៅរ៍ទី១១ខែសីហាថាបានស្លាប់។

ឧទ្ធម្ភាគចក្រBell 412EP ដែលបុគ្គលិកសង្គ្រោះចំនួន៧នាក់មកពីទីក្រុងGunma និង២នាក់ទៀតមកពីក្រុមហ៊ុនសេវាកម្មហោះហើរ បានបាត់ការទាក់ទងប្រហែលមួយម៉ោងបន្ទាប់វាបានហោះឡើងកាលពីថ្ងៃសុក្រនិងបានធ្លាក់។

ឧទ្ធម្ភាគចក្រនេះ បានកំពុងធ្វើដំណើររយៈពេល២ម៉ោងដើម្បីពិនិត្យមើលតំបន់ភ្នំមួយ។ គេមិនទាន់ដឹងច្បាស់នៅឡើយទេអំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ។

ការស៊ើបអង្កេត បានបន្តធ្វើនៅថ្ងៃសៅរ៍ទី១១ខែសីហានៅតំបន់ធ្លាក់ឧទ្ធម្ភាគចក្រនោះ ជាទីដែលបំណែកបាក់បែកនៃឧទ្ធម្ភាគចក្រនេះ បានខ្ទាតធ្លាក់ចេញ ហើយដើមឈើពីរបីដើមបានបាក់៕

Investigators work near the wreckage of a Japanese search and rescue helicopter that crashed into the central mountains in Nakanojo, Gunma prefecture, northwest of Tokyo Saturday, Aug. 11, 2018. All nine people aboard the helicopter were confirmed dead Saturday, authorities said. (Kyodo News via AP)
The wreckage of Gunma prefectural air rescue helicopter Haruna is seen after crashing in Nakanojo town, Gunma prefecture, northwest of Tokyo Friday, Aug. 10, 2018. The wreckage of the Japanese search and rescue helicopter with nine people aboard was found in central Japan mountains Friday hours after it lost contact, and two of them were found dead near the aircraft crash site. (Akiko Matsushita/Kyodo News via AP)

ក្រុមអ្នកស៊ើបអង្កេតនៅជិតបំណែកបាក់បែកនៃឧទ្ធម្ភាគចក្រនេះ ដែលបានធ្លាក់នៅតំបន់ភ្នំនៃទីក្រុងNakanojo ប្រទេសជប៉ុន