មនុស្ស​៩​នាក់​ស្លាប់​នៅពេល​រថយន្ត​ដឹក​ប្រេង​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​ផ្ទុះ​ឆេះ​នៅ​នី​ហ្សេ​រី​យ៉ា​

870
ចែករម្លែក

ក្រុមមន្ត្រីនីហ្សេរីយ៉ាបាននិយាយថា មនុស្ស៩នាក់បានស្លាប់បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានផ្ទុះឆេះនៅលើស្ពានមួយនៅទីក្រុង Lagos កាលពីថ្ងៃព្រហស្បតិ៍ទី២៨មិថុនា។

មនុស្ស៤នាក់ផេ្សងទៀត បានរងរបួស ហើយរថយន្តចំនួន៥៤គ្រឿងបានឆេះនៅក្នុងហេតុការណ៍នេះ។

ក្រុមអ្នកសង្គ្រោះបន្ទាន់​បាននិយាយថា ​ក្រុមអាជ្ញាធរ ប៉ូលិសនិង ក្រុមអ្នកពន្លត់ភ្លើង បានទៅដល់កន្លែងកើតហេតុ ដើម្បីសម្អាតផ្លូវនិងយករថយន្តដែលឆេះចេញពីផ្លូវ។

គេមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេអំពីអ្វីដែលបានបង្កឱ្យមានហេតុការណ៍នេះ៕

រថយន្ត ចំនួន ៥៤ គ្រឿង បាន ឆេះ នៅក្នុង ហេតុការណ៍ នេះ នៅ ទីក្រុង Lagos កាលពី ថ្ងៃ ព្រហស្បតិ៍