មនុស្ស ២​នាក់​ស្លាប់​និង​រាប់ពាន់នាក់​រត់ចេញ​ពី​ខ្យល់ព្យុះ​នៅ​ហ្វីលីពីន​

283

​មនុស្ស​២​នាក់​បាន​ស្លាប់​និង​រាប់ពាន់នាក់​បាន​រត់គេច​ពី​ខ្យល់​បក់​ខ្លាំង​និង​ទឹកជំនន់​នៅពេលដែល​វិ​សម្ពាធ​តំបន់​ត្រូ​ពិ​កបាន​បោកបក់​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​អង្គារ ទី​២ មករា បន្ទាប់ពី​មាន​ខ្យល់ព្យុះ​ដ៏​ខ្លាំង​បក់បោក​ក្នុងអំឡុងពេល​បុណ្យ​ណូអែល​កន្លងទៅ​ថ្មីៗ​នេះ​។​

​អ្នកស្លាប់​ទាំងនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​នៅលើ​កោះ​សេ​ប៊ូ ដែលជា​កន្លែង​ដែល​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​នៅក្នុង​ការ​រលំ​បាក់​ដី ខណៈពេលដែល​បុរស​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​គាត់​បាន​ដួល​ចំក្បាល​លើ​ចិញ្ចើមផ្លូវ នៅពេល​ព្យុះ​បាន​កាត់ផ្តាច់​អគ្គិសនី​នៅក្នុង​តំបន់​នេះ​។​

​ខ្យល់ព្យុះ​កៃ​តាក់ (Kai-Tak) បានសម្លាប់​មនុស្ស​៤៧ នាក់​នៅ​ប្រទេស​ហ្វីលីពីន​ភាគ​កណ្តាល កាលពី​ខែ​មុន ខណៈដែល​ព្យុះ​តឹ​ម​ប៊ី​ន បានសម្លាប់​មនុស្ស ២៤០​នាក់​នៅ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង​នៃ​ប្រទេស​នេះ​៕ ដោយ៖ សុខា

​ក្រុម​អ្នក​សង្គ្រោះ​លើក​សែង​សាកសព​អ្នកភូមិ​ម្នាក់ ដែល​បាន​ស្លាប់ ដោយ​ការ​រលំ​បាក់​ដី​នៅ​ខេត្ត​ប៊ី​លី​រ៉ា​ន់ ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១៨​ខែធ្នូ