មនុស្ស ៣ នាក់​បាត់​ខ្លួន និង រាប់ម៉ឺន​នាក់ ចាក​ចេញពី​លំនៅដ្ឋាន នៅពេល​ខ្យល់ព្យុះ​បក់បោក​មកកាន់​ប្រទេស​ហ្វីលីពីន​

416

​ក្រុម​ម​មន្ត្រី​បាន​និយាយថា មនុស្ស​រាប់ម៉ឺន​នាក់​បាន​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​ដោយសារ​ទឹកជំនន់ ហើយ​អ្នកនេសាទ​៣ នាក់​បាន​បាត់​ខ្លួន នៅ​ថ្ងៃ​សៅរ៍​ទី​១៦​ខែធ្នូ ខណៈដែល​ខ្យល់ព្យុះ កៃ​តាក់ (Kai-Tak) បាន​បក់បោក​ឆ្ពោះទៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ហ្វីលីពីន​។​

​ក្រសួង​អាកាសធាតុ​ហ្វីលីពីន​បាន​និយាយថា ខ្យល់ព្យុះ ដែលមាន​ល្បឿន​១០០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នេះ​បក់បោក​យ៉ាងខ្លាំង​លើ​តំបន់​ភាគ​ខាងជើង​នៃ​កោះ​សា​ម៉ា​របស់​ប្រទេស​នេះ នៅ​ថ្ងៃ​សៅរ៍​នេះ មុនពេល​វា​បក់បោក​លើ​ទូទាំងប្រទេស​ហ្វីលីពីន​។​

​ក្រុមមន្ត្រី​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ជាង​៣៨.០០០​នាក់​បាន​ផ្លាស់​ទីលំនៅ ទៅ​ស្នាក់នៅ​ជំរំ​សង្គ្រោះ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ​ស៊ីក្លូន​បាន​បណ្តាលឱ្យមាន​ទឹកជំនន់​និង​ការបាក់​ដី​នៅ​កោះ​សា​ម៉ា និង​នៅ​ឡី​តេ កោះ​ដែល​នៅ​ជិតគ្នា​នេះ​។​

​ក្រសួង​អាកាសធាតុ​នេះ​បាន​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​ត្រូវគេ​រំពឹងថា​នឹង​កើត​មាននៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ហ្វីលីពីន​នា​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ ដោយ​ព្រមាន​អំពី​ការ​ជន់​លិច​នៅក្នុង​តំបន់​ទំនាប​និង​បំណាក់​ដី​នៅ​តំបន់​ខ្ពង់រាប​៕ ដោយ៖ សុខា

​ពពក​ខ្យល់ព្យុះ​ពណ៌​ខ្មៅ ហោះ​រសាត់​ពីលើ​ទី​ក្រុ​ម៉ានីល ប្រទេស​ហ្វីលីពីន