មនុស្ស ៦ នាក់​ដេកពេទ្យ បន្ទាប់ពី​ពិធី​រត់ប្រណាំង​ជាមួយ​គោ​ជល់​នៅ​ទីក្រុង​ប៉ាំ​ផ្លូ​ណា​

393
ចែករម្លែក

​អាជ្ញាធរ​អេ​ស្ប៉ា​ញ​និយាយថា មនុស្ស​ម្នាក់​ត្រូវបាន​គោ​វ័ធ​ចំ​ដៃ​អំឡុង​ពិធីបុណ្យ​ព្រលែង​គោ​រត់​ដេញ​ជល់ ហៅថា​សាន់​ហ្វើ​មីន (San Fermin) នៅ​ឆ្នាំនេះ​នៅ​ទីក្រុង​ប៉ាំ​ផ្លូ​ណា ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​អ្នកនាំពាក្យ​មន្ទីរពេទ្យ​ប្រចាំ​តំបន់ លោក ថូ​ម៉ាស់ បេ​ហ្ស៊ូ​ណេ​ហ្គី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ក្កដា​ថា មនុស្ស ៦ នាក់​ត្រូវការ​ការថែទាំ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​រងរបួស​ក្នុងអំឡុង​ការរត់​ប្រណាំង​ជាមួយ​គោ​ជល់​តាម​បណ្ដោយ​ផ្លូវ​តូចៗ​ដែលមាន​ចម្ងាយ ៨៥០ ម៉ែត្រ​ឆ្ពោះទៅកាន់​សង្វៀន​ប្រជល់​គោ​។ អ្នករបួស​ដ៏​ធ្ងន់ធ្ងរ​បំផុត​គឺ​បុរស​វ័យ ២៧ ឆ្នាំ​ម្នាក់​មកពី​ទីក្រុង​វ៉ាឡង់​ស្យា​របស់​អេ​ស្ប៉ា​ញ ដែល​ត្រូវ​គោ​វ័ធ​ចំ​ដៃ​។​

​ការរត់​ប្រណាំង ដែល​រួមបញ្ចូល​ទាំង​ពូជ​គោ​មកពី​ក្រោល​ឈ្មោះ Victoriano del Río Cortés ផងដែរ​នោះ មាន​រយៈពេល ២ នាទី ៤៩ វិនាទី ដោយ​ធ្វើឱ្យ​វា​ក្លាយជា​ពិធី​រត់ប្រណាំង​យូរ​បំផុត​នៃ​ពិធីបុណ្យ​សាន់​ហ្វើ​មីន​ក្នុងឆ្នាំនេះ​។​

​ពិធីបុណ្យ​សាន់​ហ្វើ​មីន​រយៈពេល​៩​ថ្ងៃ​បាន​ទាក់ទាញ​អ្នកដំណើរ​មកពី​ជុំវិញ​ពិភពលោក ដែល​ចង់​សាកល្បង​ភាពក្លាហាន​របស់​ពួកគេ​តាម​ដងផ្លូវ​ជាមួយ​គោ​ជល់​ធំៗ​ចំនួន ៦ ក្បាល​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​៦​នាក់​ចូលដេក​ពេទ្យ បន្ទាប់ពី​រងរបួស​ដោ​យ​សារ​គោ​វ័ធ​នៅ​ពិធីបុណ្យ​សាន់​ហ្វើ​មីន​នៅ​ទីក្រុង​ប៉ាំ​ផ្លូ​ណា