មនុស្ស ៨ នាក់​រួមទាំង​ក្មេងស្រី​អាយុ ៧ ឆ្នាំ រងរបួស​ក្នុងការ​បាញ់ប្រហារ​នៅ​វិហារ​អ៊ីស្លាម​ក្នុងប្រទេស​បារាំង​

1085
ចែករម្លែក

​ខ្មាន់កាំភ្លើង​ពាក់​ម៉ាស់​បាន​បាញ់រះ​ចូលក្នុង​វិហារ​អ៊ីស្លាម​ក្នុង​ភាគខាងត្បូង​ប្រទេស​បារាំង ដោយ​បង្ក​របួស​មនុស្ស ៨ នាក់​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដេលី​មែ​ល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣​កក្កដា​នេះ​។​

​ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​ម៉ោង​ប្រហែល ១០:៣០ យប់មិញ (​ថ្ងៃអាទិត្យ​) នៅ​ទីក្រុង អា​វី​ញ៉ុ​ន (Avignon) ខេត្ត​ប្រូ​វិ​ន (Provence) ។​

បុរស​ពាក់​ម៉ាស់​ពីរ​នាក់​បានមក​ដល់​តា​ម​រថយន្ត Renault Clio មួយគ្រឿង ហើយក៏​ចាប់ផ្តើម​បាញ់រះ​ទៅលើ​អ្នក​ថ្វាយបង្គំ​ព្រះ ដែល​កំពុង​ចាក​ចេញពី​វិហា​រអា​រ៉ា​ហា​ម៉ា​។

បុរស​ម្នាក់​បាន​កាន់​កាំភ្លើងខ្លី ខណៈ​ម្នាក់ទៀត​កាន់​កាំភ្លើង​វែង​។​

មនុស្ស​បួន​នាក់​បាន​រងរបួស​នៅនឹងកន្លែង​កើតហេតុ និង គ្រួសារ​មួយ​ដែល​មកជា​លក្ខណៈ​ទេសចរណ៍ នៅ​ជា​ន់ទី​ពីរ​នៃ​ផ្ទះល្វែង​មួយ​នៅក្បែរនោះ បាន​រងរបួស​ធ្ងន់​។ ក្នុងចំណោម​អ្នករបួស​នោះ មាន​ក្មេងស្រី​អាយុ ៧ ឆ្នាំ​ម្នាក់​។

ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន ហើយ​ឥឡូវ​ប៉ូលិស​កំពុង​តាម​ប្រមាញ់​៕ ​ដោយ ៖កញ្ញាដាលីស

ខ្មាន់កាំភ្លើង​បាញ់​មនុស្ស​របួស ៨ នាក់​រួមទាំង កុមារី​អាយុ ៧ ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃអាទិត្យ​នៅ​ក្រុង អា​វី​ញ៉ុ​ន