មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖អនាគតឧស្សាហកម្មភាពយន្តកម្ពុជានិងប្រសើរឡើងដើម្បីឈានទៅរកទីផ្សារក្រៅស្រុក

330
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដើម្បីអោយវិស័យភាពយន្តកម្ពុជា មានសន្ទុះទៅមុខកាន់ តែប្រសើរសម្រាប់ប្រកួតប្រជែងលើទីផ្សារក្រៅស្រុក ផលិតករភាពយន្តត្រូវ តែពង្រឹង លើ អត្ថបទនៃសាច់រឿងលើលក្ខណៈបច្ចេកទេស ការប្រើប្រាស់រូបភាព រួមជាមួយ សម្ភារៈ បច្ចេកទេស។ បញ្ហាប្រឈមទាំងនេះបានមកពីការជជែកវែកញែកគ្នាក្នុងអង្គ សិក្ខា សាលា ស្តីពី អនាគតនៃឧស្សាហ៍កម្មភាពយន្តកម្ពុជា ប្រារព្ធឡើងកាលពីថ្ងៃពុធ ទី២៧ ២០១៩ នៅសាលសន្និសីទចតុមុខ ក្រោមវត្តមាន ផលិតករភាពយន្ត លោក រឹទ្ធី ប៉ាន់ លោក លៀក លីដា និងផលិតករវ័យក្មេង ជាច្រើនរូបទៀត។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនិងសិល្បៈ បានថ្លែងថា «គិតមកត្រឹម ឆ្នាំ២០១៩ នេះ ឧស្សាហកម្មភាពយន្តរបស់កម្ពុជា មិនទាន់ដឹងថាកំពុងតែឈ នៅត្រង់ ចំណុចណានោះទេ មានមតិមួយចំនួនលើកឡើងថា បច្ចុប្បន្នវិស័យភាពយន្ត មានការ ដើរថយក្រោយ អ្នកខ្លះថានៅទ្រឹងមួយកន្លែង អ្នកខ្លះថា មានការវិវឌ្ឍដែរ ប៉ុន្តែយឺត អី ចឹងទេ យើងជជែគ្នាក្នុងថ្ងៃនេះ ដោយសារអ្នកជំនាញទាំងអស់មកជជែកគ្នា អីចឹង ជជែកគ្នាដើម្បីដឹងថា យើងនៅកន្លែងណាអោយពិតប្រាកដ ហើយនៅពេលដែល ដឹង ថា យើងនៅកន្លែងណាហើយ យើងសិក្សា អំពីបញ្ហាប្រឈម អ្វីដែលធ្វើអោយ យើង យឺតយ៉ាវ មានបញ្ហា និងមានសក្កដានុពលយ៉ាងម៉េច។ អីចឹងវាជាលទ្ធផល នៃការ ជជែក គ្នាមួយ ដើម្បីយើងយកជាយុទ្ធសាស្រ្តក្នុងការបោះជំហ៊ានទៅមុខទៀត តាមវិធី ណា តាមផ្លូវណា ដើរដោយជំហ៊ានបែបម៉េច នេះជាគោលបំណងដែល យើងរៀបចំ សិក្ខាសាលានេះឡើង។» ។

លោកបានបន្ថែមថា ក្រោយពេលជជែកគ្នារួចមក យើងបានរកចំណុចរួមមួយ គឺ វិស័យភាពយន្តកម្ពុជា សព្វថ្ងៃមានបញ្ហាប្រឈមធំ២។ ១-គឺការតែងនិពន្ធ អត្ថបទ សម្រាប់ ភាពយន្ត គឺជាចំនុចសំខាន់បំផុត ព្រោះយើងយល់ឃើញថា បច្ចុប្បន្នផលិតករ កំពុងតែពង្រឹងហើយ នៅលើកលក្ខណៈបច្ចេកទេស ការប្រើប្រាស់រូបភាព សម្ភារៈ បច្ចេកទេស ក៏ប៉ុន្តែចំណុចដែលខ្វះខាតធំ គឺ Scripរឿង អីចឹងគាត់ត្រូវការអភិវឌ្ឍន បន្ថែមទៀត ធ្វើអោយប្រសើរឡើង និងធ្វើការសិក្សារ ឬក៏ជជែកគ្នាបន្ថែម ទៀតដើម្បី អភិវឌ្ឍតែងនិពន្ធអត្ថបទ របស់គាត់អោយមានការឈានឡើង នេះជាសារៈប្រយោជន៍ របស់ផលិតករ។ ២-សារៈប្រយោជន៍មួយទៀត គឺផលិតករវ័យក្មេង ឬក៏សិស្ស ដែល កំពុង តែសិក្សាលើជំនាញភាពយន្ត អីចឹងពេលដែលគាត់ចេញទៅប្រឡូកក្នុង ទីផ្សារ ភាពយន្ត ដែលជាទំពាំងស្នងឬស្សី គាត់អាចដឹងថា ឥឡូវគាត់នៅចំណុចណា គាត់ត្រូវ រៀនលើអី្វ គាត់បោះជំហ៊ានយ៉ាងដូចម្តេច អីចឹងសម្រាប់ថ្ងៃនេះ ផលប្រយោជន៍គឺ មាន ពីរ ១-ផលិតករភាពយន្ត។ ២-សិស្សនិស្សិត ដែលaសិក្សា នៅក្នុងវស័យ ភាពយន្ត។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ផលិតករវ័យក្មេង មានចំនួន ប្រហាក់ប្រហែល២០០ នាក់ដែលបានធ្វើការបណ្តុះបណ្តាល ភាគច្រើនគឺជាយុវជន ដែលស្រលាញ់ក្នុងវិស័យភាពយន្ត ទទួលការបណ្តុះបណ្តាល តាមរយៈថ្នាក់ខ្លីៗ របស់ ក្រសួងវប្បធម៌ តាមរយៈថ្នាក់សរសេរអត្ថបទនិពន្ធ និងអ្នកដឹកនាំរឿង។ វគ្គសិក្សានរះ បានធ្វើការបណ្តុះបណ្តាល រៀងរាល់ពីរឆ្នាំម្តង ទន្ទឹមនិងនេះដែល ក៏មានផលិតករ វ័យ ក្មេងមួយចំនួន ដែលចេញពីថ្នាលបណ្តុះបណ្តាលពីបរទេស ដូចជាប្រទេសកូរ៉េ ចិន ហើយក៏ពួកគេចាប់ផ្តើមបណ្តុះបណ្តាលស្នាដៃ ជាជំហ៊ានដំបូងគឺតាមរយៈខ្សែភាព យន្ត ខ្នាតខ្លី ហើយមួយចំនួនទៀត មកពីសាលា PSE ដែលពួកគាត់បានរៀនលើជំនាញ ក្នុងវិស័យភាពយន្ត៕