មន្ដ្រីនគរបាល​ម្នាក់​រត់គេចខ្លួន​បាត់​ប​ន្ទា​ប់​ពី​បើកឡាន​ដេញ​បុក​ប្អូន​នាយ​ពាក់​មី​

1133
ចែករម្លែក
  • 323
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ដ​ធុន​ដ្រា​ដែល​បាន​បើក​ដេញ​បុក​ម៉ូតូ​ប្អូនប្រុស​នាយ ពាក់ មី បណ្ដាល​ឲ្យ​ភ័យ​ស្លន់ស្លោរ​ទៅបុក​របង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ កម្លាំង​នគរបាល​ក៏បាន​ឃាត់​បាន​រថយន្ត​នោះ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា នៅឯ​គេហដ្ឋាន​របស់​ជនសង្ស័យ ក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ តែ​ម្ចាស់​រថយន្ដ​រត់គេចខ្លួន​បាត់ទៅហើយ ។​

​លោកនាយ​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​២ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ចំពោះ​រថយន្ដ​ដែល​បាន​បើក​ដេញ​បុក​ម៉ូតូ​ប្អូនប្រុស​នាយ ពែ​ក មី បណ្ដាល​ឲ្យ​ភ័យ​ស្លន់ស្លោរ​ទៅបុក​របង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នោះ ត្រូវ​កម្លាំង​នគរបាល​ឃាត់​បាន​ហើយ។ នៅ​ល្ងាច​ថ្ងៃទី​២០ ខែឧសភា នៅឯ​គេហដ្ឋាន​របស់​ជនសង្ស័យ ក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។​តែ​ម្ចាស់​រថយន្ដ​រត់គេចខ្លួន​បាត់ទៅហើយ​។​រថយន្ដ​ម៉ាក TUNDRA ពណ៌​ស ពាក់​ស្លាក់​លេខ 2AP-0198 ។​

​នាយ​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ បាន​បន្ថែមថា ជនសង្ស័យ​មានឈ្មោះ វ៉ាល់ សុវណ្ណ​មករា ហៅ​គី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម​ស្នាក់នៅ​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​រស្សី​កែវ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ សា​លីម ហ្វា​រីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​អី​ស្លាម មុខរបរ​នៅផ្ទះ​។​

​នាយ​នគរបាល​ប៉ុស្ដិ៍​រូបនេះ បាន​បញ្ជាក់ដែរថា ជនល្មើស​ដែល​បើករថយន្ដ​នោះ គឺជា​មន្ដ្រីនគរបាល​ច​រាច​រណ៍ ខណ្ឌឫស្សីកែវ​ហើយ​បាន​ផ្លាស់​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ប៉ុន្ដែ​ពេលនេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាមរក​ចាប់ខ្លួន​។​

​សូម​រំលឹកថា តារា​កំប្លែង​នាយ ពែ​ក មី ស្នើ​ឲ្យ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ និង​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ក្រោយ​រថយន្ដ​មួយគ្រឿង បើក​ដេញ​បុក​ប្អូនប្រុស​របស់លោក បើករថយន្ដ​គេចខ្លួន​បាត់ស្រមោល​។ តាំងពី​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ រយៈពេល​៩​ថ្ងៃ​មកហើយ នូវ​ពុំទាន់​រកឃើញ​ជនបង្ក និង​គ្មាន​ដំណោះស្រាយ​សោះ​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ជាក់ថា ករណី​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ សមត្ថកិច្ច​ខណ្ឌឫស្សីកែវ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​កំពុង​ខិតខំ​ជំរុញ​លើ​វិធាន​ការជំនាញ​ទាំង​នីតិវិធី និង​ប្រតិបត្តិការ តាម​អនុសាសន៍​ដឹកនាំ និង​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ដូច្នេះ​សូម​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​ដូច​សាធារណៈជន​មេត្តា​ផ្តល់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​៕S/

​មន្ដ្រីនគរបាល​ម្នាក់​រត់គេចខ្លួន​បាត់​ប​ន្ទា​ប់​ពី​បើកឡាន​ដេញ​បុក​ប្អូន​នាយ​ពាក់​មី​