មន្ដ្រី​ជំនាញ​អះអាងថា ជំងឺ​ប៉ះ​ជ្រូក​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ គឺ​ឆ្លង​តែ​សត្វ​ប៉ុណ្ណោះ​

1809
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ មន្ដ្រី​ជំនាញ​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​នឹង​ក្រសួងសុខាភិបាល បាន​អះអាង​ព្រម​គ្នា​ថា ជំងឺប៉េស្ដ​ជ្រូក​ដែល​កំពុង​រីក​រាលដាល​យ៉ាងគំហុក​មក​កម្ពុជា​នេះ ពុំ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ តែ​គឺ​ឆ្លង​តែ​លើ​សត្វ​គ្នា​វា​តែប៉ុណ្ណោះ​។​

លោក​វេជ្ជបណ្ឌិត យី សេង​ឌឿ​ន អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា “…​ជំងឺ [​ប៉េស្ដ​ជ្រូក​] នេះ​គឺ​វា​មិន​ឆ្លង​មក​មនុស្ស​យើង​ទេ​…​គឺ​ឆ្លង​ទៅលើ​សត្វ ហើយ​ការស្លាប់​របស់​សត្វ គឺ​ខ្ពស់​រហូតដល់​១០០​ភាគរយ​…”​។

​លោក​បានបញ្ជាក់​ពី​មូលហេតុ​ដែល​ជំងឺ​មិនអាច​ឆ្លង​មក​មនុស្ស​យើង គឺ​ដោយសារ​សេរី​រា​ង្គ​របស់​មនុស្ស មិន​ទទួលយក​វី​រូស​ប្រភេទ​នេះឡើយ​។ លោក​អះអាងថា ប្រសិនបើ​វា​ចូលក្នុង​ខ្លួន​មនុស្ស​យើង​ដោយ​ប្រការ​ណាមួយ គឺ​វា​នឹង​ត្រូវបាន​បញ្ចេញ​ចោល​មកវិញហើយ​។​
​ដោយឡែក លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​អះអាងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​បន្ត​ឆ្លង​រាលដាល​ចូលមក​ដល់​ប្រទេស​កម្ពុជា​ដំបូង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្តរតនគិរី និង​បន្ត​ឆ្លង​នៅតាម​បណ្តា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ទៀត​យ៉ាង​ឆាប់រហ័ស និង​ការព្រួយបារម្ភ​ជាខ្លាំង​។​

ដោយឡែក លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានអះអាងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តឆ្លងរាលដាល​ចូលមកដល់ប្រទេសកម្ពុជាដំបូងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅខេត្តរតនគិរី និងបន្តឆ្លង​នៅ​តាមបណ្តា​ខេត្តនានាជាបន្តបន្ទាប់ទៀតយ៉ាងឆាប់រហ័ស និងការព្រួយបារម្ភជាខ្លាំង។

លោកបន្ដថា ជំងឺ​នេះ អាច​ឆ្លង​តាមរយៈ​ការ​ប៉ះ​ដោយផ្ទាល់​រវាង​ជ្រូកស្រុក​និង​ជ្រូកស្រុក ជ្រូកស្រុក​និង​ជ្រូកព្រៃ និង​ឆ្លង​ដោយ​ប្រយោល​តាមរយៈ​មនុស្ស​ដែល​ប៉ះពាល់​ជ្រូក​ឈឺ ឬ​សាច់ជ្រូក​ដែល​ផ្ទុកមេរោគ ពិសេស​នៅតាម​កសិដ្ឋាន ឬ​កន្លែង​ចិញ្ចឹម​ជ្រូក​ដែលមាន​ជំងឺ​តែម្តង​។ វា​ក៏​ឆ្លង​ផងដែរ​តាមរយៈ​ការ​ប៉ះ​ផ្ទាល់​ជាមួយ​វីរុស ពិសេស​ជាមួយ​បំពង់​ដង្ហើម រោគសញ្ញា​ដែល​បញ្ជាក់ថា ជ្រូក​កំពុង​កើត​នូវ​ជំងឺ​នេះ ដោយមាន​អាកា​រៈ​គ្រុនក្តៅ មិនសូវ​ស៊ី​ចំណី ស្បែក​ជាំ​ស្វាយ​ជាដើម​។​

លោកបញ្ជាក់បន្ថែមថា ដើម្បី​ការពារ​អំពី​ការកើត​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ម្ចាស់​កសិដ្ឋាន​ត្រូវធ្វើ​អនាម័យ និង​សម្លាប់​មេរោគ​លើ​ឧបករណ៍ប្រើប្រាស់ ហាម​ផ្តល់​កាក់សំណល់​ចំណី​ដែលមាន​សាច់ជ្រូក កម្ទេច​សត្វ និង​ផលិតផល​សត្វ​ដែលមាន​មេរោគ បោះចោល​លាមក និង​ជ្រូក​ងាប់​ឲ្យ​បាន​សមរម្យ ជៀសវាង​ការប៉ះពាល់​ជាមួយ​ជ្រូកព្រៃ​និង​ដង្កែ​ទន់ ពិសេស​អនុវត្តតាម​ច្បាប់​សហភាព​អឺរ៉ុប អនុញ្ញាតិ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ឡើងវិញ ៤០​ថ្ងៃ​បន្ទាប់ពី​ការសម្អាត និង​សម្លាប់​មេរោគ​រួច​។​

បើតាម​ការសន្និដ្ឋានរ​ប​ស់លោក តាន់ ផាន់​ណា​រ៉ា បាន​លើកឡើងថា “​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​រាលដាល​មកដល់​ប្រទេស​កម្ពុជា​នេះ បង្កឡើង​ដោយ​វីរុស​ប្រភេទ​ទី​២ ដែលមាន​លក្ខណៈ​ស្រួចស្រាល់ ធ្វើ​ឲ្យ​សត្វ​ស្លាប់​លឿន​១០០% ហើយ​មកដល់ពេលនេះ​ចំនួន​សត្វ ដែល​បានធ្វើ​ការសម្លាប់​នោះ​មាន​ចំនួន​ជាង ៧៩៨​ក្បាល​ហើយ​”៕B/

​ ​