មន្ដ្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​សប្ដាហ៍​ក្រោយ​

856
ចែករម្លែក

(​ភ្នំពេញ​) ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត​នឹង​មក​បំពេញ​ទស្សនកិច្ច​​លើក​ទី​៤​របស់លោក​ស្រី​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៨ ខែសីហា​។​នេះ​បើតាម​ការជូនដំណឹងរ​បស់​ការិយាល័យ​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។
​ ​
​យោងតាម​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជាថ្មី​រយៈពេល​១០​ថ្ងៃនេះ លោកស្រី​រ៉ូ​ណា ស្មី​ត​នឹង​ជួបប្រជុំ​ជាមួយ​ក្រុម​​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា តំណាង​សង្គម​ស៊ីវិល និង​សមាជិក​នៃ​សហគមន៍​ការទូត​នៅ​កម្ពុជា​។
​ ​
​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​រ៉ូ​ណា ស្មី​ត​លើក​នេះ គឺ​ដើម្បី​ធ្វើ​របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា ឆ្នាំ​២០១៧៕ដោយ៖វិបុល

លោកស្រី​រ៉ូ​ណា ស្មី​ត​