មន្ត្រីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបាន​ចុះ​ពិនិត្យ​គម្រោង​ស្នើសុំ​វិនិយោគ​កែច្នៃ​ផ្លែឈើ របស់​ក្រុមហ៊ុន LBN Agriculture Co., Ltd

541
ចែករម្លែក
  • 11
    Shares

ភ្នំពេញ​: នៅ​ព្រឹក​អង្គារ ទី​៨ ខែមករា ឆ្នាំ​២០១៩ គណៈកម្មការ​អន្តរក្រសួង​-​ស្ថាប័ន នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដឹកនាំ​ដោយ​លោក នុត អ៊ុន​វ័​ណ​រ៉ា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា បាន​ចុះ​ពិនិត្យ​គម្រោង​ស្នើសុំ​វិនិយោគ​កែច្នៃ​ផ្លែឈើ ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន LBN Agriculture Co., Ltd ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃុំ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន LBN Agriculture Co., Ltd បាននិងកំពុង​ធ្វើការ​កែច្នៃ​ផលិត​ជា​ដំណាប់​ស្វាយ សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស ពិសេស​ប្រទេស​ចិន​។ ក្នុងដំណាក់កាល​ដំបូង ក្រុមហ៊ុន​មាន​តម្រូវការ​ស្វាយ​ស្រស់​ប្រមាណ ២០​តោន​ក្នុង​មួយថ្ងៃ សម្រាប់​យកមក​ធ្វើជា​ដំណាប់​ស្វាយ ហើយ​ដែល​ផ្លែស្វាយ​ត្រូវបាន​ប្រមូល​ទិញ​ពី​តំបន់​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​កំពង់ស្ពឺ​។

​គម្រោង​វិនិយោគ​នេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន​នៅក្នុង​មូលដ្ឋាន​ប្រមាណ ៤០០​នាក់ ដែល​ក្នុងនោះ​ចំនួន​ប្រមាណ ៩០% ជា​ស្ត្រី​។ ក្រៅពី​ដំណាប់​ស្វាយ ក្រុមហ៊ុន​ក៏មាន​គម្រោង​ផលិត​គ្រាប់ស្វាយចន្ទី និង​ដំណាប់​ផ្លែក្រូច​វ​ល្លិ៍ (Passion Fruit) នៅ​ជំហាន​បន្ទាប់​ផងដែរ​។ គម្រោង​កែច្នៃ​ផ្លែឈើ​បង្កើតជា​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន LBN Agriculture Co., Ltd នាពេលនេះ បាននិងកំពុង​ចូលរួមចំណែក​ដល់​ការកែច្នៃ​ផលិតផល​កសិកម្ម​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា និង​ចូលរួម​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ឱ្យសម្រេចបាន​ជោគជ័យ​៕ ល​