មន្ត្រីខេត្ត​ចូលរួម​រំលែក​ទុក្ខ​និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

250
ចែករម្លែក

​ដោយៈ​វ៉ៃ​គោ​/​ស្វាយរៀង​:​លោកស្រី​ដួង​វណ្ណា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​លោកស្រី​បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​នៃ​សាខា​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​។​

ព​ល​រដ្ឋ​រងគ្រោះ​កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ភូមិ​ក្តី​ស្លា​ឃុំ​ស្វាយ​យា​ខូចខាត​ទាំងស្រុង​៣​ខ្នង​មធ្យម​៣​ខ្នង​ស្រាល​១០​ខ្នង​នៅ​ភូមិ​ចំបក់​គុយ​ឃុំ​កំពង់ចំឡង​។​ខូចខាត​មធ្យម​១​ខ្នង​សរុប​ចំនួន​១៧​ខ្នង​និង​បណ្តាលឱ្យ​របួស​មនុស្ស​៧​នាក់​ស្លាប់​ម្នាក់​បច្ចុប្បន្ន​អ្នករងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ។​

ក្នុងឱកាស​នោះ​លោកស្រី​ដួង​វណ្ណា​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​។​ក្នុងនោះ​ចូលរួម​សោកស្តាយ​ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសំបែង ដែល​បង្ករ​ដោយ​គ្រោះធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។

​អំណោយ​ដែល​បាន​ចែកជូន​សម្រាប់​គ្រួសារ​រងគ្រោះ​របួសធ្ងន់​៖​ទទួលបាន​អង្ករ​៣០​គ​ក្រមី​១​កេស​ត្រីខ​១០​កំប៉ុង​ទឹកស៊ីអ៊ីវ​៦​ដប​ធុង​ទឹក​ជ័រ​១​ឆ្នាំងបាយ​-​សម្ល​២​ក្រណាត់​កៅស៊ូ​តង់​១​កន្ទេល​បត់​១​ឃី​ត​១​កញ្ចប់​(​ភួយ មុង សារុង​ក្រមា​) និង​ថវិកា ២០០.០០០​រៀល ។​​គ្រួសារ​រងគ្រោះ​មធ្យម ៖​ទទួលបាន អង្ករ ៣០ គ​ក្រ មី​១​កេស​ត្រីខ​១០​កំប៉ុង​ទឹកស៊ីអ៊ីវ​៦​ដប​កន្ទេល​បត់ ១​ឃី​ត​១​កញ្ចប់​(​ភួយ​មុង​សារុង​ក្រមា​)​និង​ថវិកា​៥០.០០០​រៀល​។​

គ្រួសារ​រងគ្រោះ​ស្រាល​ថវិកា​៥០.០០០ រៀល អ្នករបួសធ្ងន់ ៦ នាក់ ក្នុង​ម្នាក់​ថវិកា ៦០០.០០០ រៀល របួសស្រាល​១​នាក់​ថវិកា​១០០.០០០ រៀល ចូល​បុណ្យ​ដល់​គ្រួសារ​សព អង្ករ ៥០ គ​.​ក្រ ទេយ្យទាន​១​ឈុត​ទឹក​សុទ្ធ​១​កេស​ទឹកក្រូច​១​កេស និង​ថវិកា ១.២០០.០០០​រៀល ។ ​ក្នុងពេល​ចែក​អំណោយ​នេះដែរ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​បាន​ចូលរួម​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ថវិកា ១.៧០០.០០០ រៀល​។​លោក​ហង្ស វិចិត្រ​ថវិកា​១.៤០០.០០០ រៀល លោក​ចាន់ ស៊ី​ណូ ថវិកា ២៥០.០០០ រៀល​៕S/​