មន្ត្រីខេត្ត​បន្ទាយ​មាន​ជ័​យៈ​កឋិនទាន​ឆ្នាំនេះ​ពុទ្ធបរិស័ទ​ផុលផុស​ច្រើន បច្ច័យ​ក៏​សមរម្យ​

1215
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ : មន្ត្រី​នៃ​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្ត​បាន​អះអាងថា​បុណ្យ​កឋិន​ទាន​នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​ជាការ​កត់សម្គាល់​គឺ មាន​ពុទ្ធបរិស័ទ​ចូលរួម​ផុលផុស​ច្រើន ហើយ​ទទួល​បច្ច័យ​ក៏​ច្រើន​គួរសម​ជាង​ឆ្នាំមុន​។​នេះ​បើតាម​លោក​យិន យឿន ប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា ។​

លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន លោកស្រី​ម៉ៅ ម៉ា​ល័យ ទៅ​កសាង​ព្រះវិហារ​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​បាន​បច្ច័យ​ជិត​៥០០​លាន​រៀល​ស៊ីម៉ង់ត៍​២៦០​តោន ដែក​៣២​តោន​(​រូប​:​ភ្នំ​ស្វាយ​)

លោក​បាន​និយាយ​បន្តថា កត្តា​នាំ​ឲ្យ​បុណ្យ​នេះ​ល្អ​ដូច្នេះ​មកពី​ទី​១- ពលរដ្ឋ​មាន​ជំនឿ​មុតមាំ​លើ​ព្រះពុទ្ធសាសនា​ជា​សាសនា​រដ្ឋ ។​ទី​២-​គុណសម្បត្តិ​ព្រះសង្ឃ​ជា​តួអង្គ​ទី​៣ ក្នុងចំណោម​អង្គ​ព្រះពុទ្ធ​និង​អង្គធ​ម៍ ព្រមទាំង​អាចារ្យ គណ​:​កម្ម​ការ ក៏ដូចជា​ដំណើរការ​ដឹកនាំ គ្រប់គ្រង​វត្ត​បាន​ប្រស​លរ​ឡើង​។​ទី​៣- សំខាន់​ជាង​នេះ មកពី​ពុទ្ធបរិស័ទ​មាន​ជីវភាព​ប្រសើរឡើង ហើយ​សល់​ធនធាន បច្ច័យ​អាច​យកទៅ​ប្រើប្រាស​ជា​សទ្ធា​ជ្រះថ្លា​ធ្វើ​ទាំង​បុណ្យ ហើយ​ធ្វើ​ទាំង​ទាន​បាន ។

លោក​យិន​យឿន​បន្តថា​”​ជាការ​សង្កេត​អង្គ​កឋិនទាន​សាមគ្គី​តាម​វត្ត​តូចធំ​ជិត​ឆ្ងាយ​ទីក្រុង​និង​ជនបទ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​ប្រមូល​បច្ច័យ​ពី​ការ​វេរ​កឋិន​ចីវរ​និង​អា​និ​សង្ឃ​សាលា​ប​បានគិត​ជា​ថវិកា​ពី​១០​លាន​រៀល​ទៅជិត​៥០០​លាន​រៀល​” ។​

ឧទាហរណ៍​ពិ​វត្ត​នៅ​ជនបទ​ស្រុកស្រែ​ដាច់ស្រយាល​មួយ​ឈ្មោះ​អម្ពរ​វ័​ន្ត​ប្រាសាទ​ស្មាច់​ភូមិ​ស្មាច់​ឃុំ​ទឺ​ក​ជោរ​ស្រុក​ព្រះនេត្រព្រះ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា ដែលមាន​ពុទ្ធបរិស័ទ​យ៉ាងច្រើន រួមទាំង​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ចូលរួម ប្រមូល​ទេយ្យទាន​និង​បច្ច័យ​គិត​ជា​ប្រាក់​បាន​ជាង​៤០​លាន​រៀល​។​
ចំណែក​អង្គ​កឋិនទាន​សាមគ្គី​ធំ មាន​លោក​សួន បវរ អភិបាលខេត្ត លោកស្រី​សុង ផល្លី​ន និង​ពុទ្ធបរិស័ទ​ជាច្រើន​ដង្ហែ​ទៅ​វត្ត​គិរី​ធម្ម​សាធ​រុក្ខា​រាម​ភ្នំ​៩៣ ឃុំ​អូរ​ស្រឡៅ​ស្រុក​ម៉ាឡៃ ជា​អតីត​តំបន់​ខ្មែរក្រហម​ជាយដែន​កម្ពុជា ថៃ កាលពី​សប្តាហ៍​មុន អង្គាស​បច្ច័យ​បាន​ជាង​៦០​លាន​រៀល ។​

ពី​វត្ត​សិរី​មង្គល​មង្គល​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី កាលពី​ដើមរដូវ​បុណ្យកឋិន​ទាន​វិញ មានការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​និង​អភិបាលខេត្ត​ដែរនោះ ប្រមូល​បច្ច័យ​កសាង​សាលា​បាលី​បាន​ជាង​៦០​លាន​រៀល ។​
ចំពោះ​អង្គ​កឋិនទាន​ធំ​ជាង​គរ​បង្អស់់​ដ​ង្ហ​ទៅ​ដើម្បី​បាន​បច្ច័យ​កសាង​ព្រះវិហារ​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង នៅ​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​មន្ត្រី ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជាច្រើន រមូល​បច្ច័យ​បាន​ជិត​៥០០​លាន​រៀល​,​ស៊ីម៉ង់ត៍​២៦០​តោន ដែក​៣២​តោន​ឯណោះ ។​តែ​បច្ច័យ​ក៏ត្រូវ​បែង​ចែក​​​ទៅ​វត្ត​ជាង​១០​ទៀត​នៅក្នុង​ខេត្ត ។​

ដោយឡែក បើតាម​ព្រះសង្ឃ ពុទ្ធបរិស័ទ​វិញ​ឲ្យ​ដឹងថា : ការធ្វើ​បុណ្យ​ធ្វើ​ទាន​គឺ​អាស្រ័យ​លើ​ជំនឿ​និង​លទ្ធភាព​សទ្ធា ហើយ​មើលឃើញ​ពីមុន បច្ចុប្បន្ន​និង​ទៅមុខ​។ឧទាហរណ៍​បើ ឃើញ​ចំណូល​អាជីវកម្ម ផលរបរ ឬ​ភោគផល​ដំណាំ​កន្លងមក ពេលនេះ​និង​ទៅមុខ​ហុច​ផល​ល្អ ចឹ​ង​ហើយ ការរួមចំណែក​ធ្វើបុណ្យ​ធ្វើ​ទាន​ក៏​ទៅតាម​នោះដែរ​៕សរន