មន្ត្រីជាន់ខ្ពស់ៈ​គប្បី​សម្លឹង​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​តែមួយ​ដើម​

1948
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ថ្លែង​នៅឯ​ខេត្ត​កំពង់ធំកាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​នេះ​លោក ជា ចាន់តូ សមាជិក​​​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន ក្រុមការងារ​ចុះ​ជួយ​​ស្រុក​ស្ទោង​បាន​រំលឹក​ប្រជាជន​ទូទាំង​ស្រុក​ស្ទោង​គប្បី​សម្លឹងមើល​ព្រៃ​ទាំងមូល​កុំ​មើល​ឈើ​តែមួយ​ដើម​។​

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​(រូបក្រុមការងារ)

​ការ​ទាញអារម្មណ៍​មហាជន​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ឱកាសលោក​ព្រមទាំង​សហការី​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ឆ្លង​មហា​កុដិ វត្ត​ព្រះ​ដំរី នៅក្នុង​ភូមិ​សៀម​ពាយ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង​ខេត្តកំពង់ធំ​។​

​លោក​បាន​បន្ត​ទៅកាន់​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ទៀតថា​ប្រសិន​យើង​ការពារ​ព្រៃ​បាន​ហើយ នោះ​គឺ​យើង​មិន​​ខ្វះ​អុស​ដុត​ទេ​។​ព្រៃ​ដែល​ប្រជាជន​យើង​ត្រូវការ​នោះ​គឺ​សុខសន្តិភាព​ដែល​យើង​ទទួលបាន​ពី​ផ្លែផ្កា​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ដែល​បាន​ខិត​ខំ​ប្រឹងប្រែង​ពុំ​គិតការ​នឿយហត់​នោះ​។​មិនតែប៉ុណ្ណោះ​នៅក្នុង​ការដឹកនាំ​ប្រទេស​សម្ដេច​តេ​ជោ​បាន​នាំ​ប្រទេស​កម្ពុជា​ដែល​ខ្ទិចខ្ទាំ​ដោយ​សង្គ្រាម​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ថែម​ទៀតផង​។​ជាមួយ​ដែល​ក៏ត្រូវ​មើល​ឲ្យ​ឃើញច្បាស់​ផងដែរ​ថា​មកដល់ពេលនេះ​គ្មាន​អ្នកដឹកនាំ​គណបក្ស​ណាមួយ​មាន​ភាពស្មោះត្រង់​និង​ការ​ទ​ទទួលខុស​ត្រូវចំ​ពោះ​ជាតិ​និង​ប្រជាជន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ហើយក៏​គ្មាន​អ្នកការ​ដឹកនាំ​រាជរដ្ឋា​ភិបាល​ណា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​និង សង្គមជាតិ​រស់នៅក្នុង​សុខសន្តិភាព​និង​មាន​ជីវភាព​ធូរធា​ដូច​សម្ដេច​សម្ដេច​​តេ​ជោ សែន ដឹកនាំ​កន្លងមក​នេះដែរ​។​

លោក​ជា ចាន់តូ បញ្ជាក់ដែរថា​ដើម្បី​ឲ្យ​ប្រជា​តិ​ទទួលបាន​សុខ​ក្សេម​សាន្ត និង​មានការ​អភិវឌ្ឍ រីកចម្រើន​បន្ត​ទៀត​នោះ​យើង​ត្រូវតែ​គាំទ្រ​លើ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​បន្តទៀត​។​ប្រការ​សំខាន់​នោះ​ប្រជា​ជន​គ្រប់ៗ​រូប​កុំ​ចាញ់បោក​ការឃោសនា​បោកប្រាស់​របស់​ក្រុម​ជន​អគតិ​និង​ការ​ញុះញង់​របស់​ទណ្ឌិត​។​ដូចនេះ​សូម​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​និង​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៦​ដែល​​នឹង​ប្រព្រឹត្តិ​ទៅ​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ឲ្យ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដឹក​នាំ​ប្រទេស​បន្ត​នៅ​អាណត្តិ​ថ្មី​និង​អាណត្តិ​ក្រោយៗ​ទៀត​។​

​ឆ្លង​មហា​កុដិ វត្ត​ព្រះ​ដំរី នៅក្នុង​ភូមិ​សៀម​ពាយ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង​ខេត្តកំពង់ធំ​។

សូមបញ្ជាក់ថា​មហា​កុដិ​វត្ត​ព្រះ​ដំរី ដែល​ប្រារព្វ​ពិធី​ឆ្លង​នាពេលនេះ​មាន​១​ខ្នង​២​ជាន់​សង់​ពី​ថ្ម ទំហំ ១៦​ម៉ែត្រ​គុណ​១៤​ម៉ែត្រ ចំណាយ​អស់​ទឹកប្រាក់​ចំនួន​៧៥០​លាន​រៀល ក្នុងនោះ​បណ្ឌិត ជា ចាន់តូ និង​លោកស្រី ចូលរួម​ចំនួន​២៥​លាន​រៀល​។​

ក្នុងឱកាស​នោះ​លោក ជា ចាន់តូ​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្ដ​ច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ហ៊ុន​រ៉ានី​ហ៊ុនសែន​មាន​បច្ច័យ​ចំនួន​៤០​លាន​រៀល​ប្រគេន​ដល់​វត្ត​ព្រះ​ដំរី​និង​វត្ត​ចំនួន​៣​ទៀត ដូចជា​វត្ត​ន​ដូនល្អ វត្ត​មុនី​រង្សី វត្ត​បន្ទាយ​ស្ទោង ដែល​ក្នុង​មួយ​វត្តៗ​ទទួលបាន​បច្ច័យ ១០​លាន​រៀល​និង​បាន​ចែកជូន​ថវិកា ក្រ​ណាត​ស និង សម្ភារៈ​សិក្សា ជូន​ដល់​លោកយាយ លោក តា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ ៕​មន​