មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ព្យាករ​ណ៌​ថា ឆ្នាំ​២០៣០​កម្ពុជា និង​ត្រូវការ​មនុស្ស​ប្រមាណ​២​លាន​នាក់ ដើម្បី​បម្រើឲ្យ​វិស័យ​ទេសចរណ៍​

1675
ចែករម្លែក

ដោយ : បាយ័យ/ សៀមរាប : ​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា តាមរយៈ​នៃ​ការរីកចម្រើន​របស់​វិស័យ​ទេសចរណ៍ កម្ពុជា​រំពឹងថា នៅ​ឆ្នាំ​២០៣០ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​១៥​លាន​នាក់ ហើយ​ចំនួន​ភ្ញៀវទេសចរ​ដ៏​ច្រើន​នេះ កម្ពុជា​ត្រូវការ​ធនធាន មនុស្ស​លើ​ជំនាញ​ទេស ចរណ៍​ប្រមាណ​២​លាន​នាក់ ខណៈ​បច្ចុប្បន្ននេះ កម្ពុជា​បានធ្វើ​ការបណ្តុះ​បណ្តា​ធនធាន មនុស្ស​ក្នុង​មួយឆ្នាំ​ប្រមាណ​១៥ ម៉ឺន​នាក់ នៅតាម​សាលា​វិជ្ជាជីវៈ និង​តាម​សាលា​ចំណេះដឹង​ទូទៅ ។

លោក​បន្ថែមថា ដើម្បី​ជំរុញ​ការផ្តល់​ជំនាញ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា​ឲ្យ បាន​កាន់តែច្រើន និង​មាន​ធនធាន មនុស្ស​គ្រប់គ្រាន់​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល និង​អង្គការ​ទេស​ន្ត​ប្រវេ​ស បាន​នឹង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​ក្នុង​ការជួយ​ដល់​យុវជន​ដែល មាន​ជីវភាព​ក្រីក្រ​អាចមក​រៀន​យក​ជំនាញ​ទេសចរណ៍​នេះ​បាន​។​

លោក​ក៌​បានលើកឡើង​ទៀតថា បច្ចុប្បន្ននេះ​ក្រសួង ទេសចរណ៍​បានដាក់ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​២០១៧-២០២៥ និង​បានកំណត់​គោលដៅ​ដូចជា​ឆ្នាំ​២០២០ ហើយ​ក្រសួង ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​សហការគ្នា​បង្កើត​ការងារ​ដោយផ្ទាល់​ឱ្យបាន​ប្រមាណ​ជិត​១​លាន​នាក់ ដែល​ត្រូវ​ជំ​រុញឱ្យ​អ្នកជំនាញ​យ៉ាងតិច​៥០​ភាគរយ ត្រូវមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន តាមរយៈ​ការបណ្តុះបណ្តាល ឬ​ការវាយតម្លៃ​សមត្ថភាព​។​

លោក​អះអាងថា នៅក្នុង​ឆ្នាំ​២០២៥ គ្រោង​នឹង​បង្កើត​ការងារ ដោយផ្ទាល់​ឱ្យបាន​ប្រមាណ​១.២​នាក់ និង​ត្រូវ​សម្រេច​ឱ្យបាន​យុទ្ធនាការ “​បុគ្គលិក​មា្ន​ក់ ជំនាញ​មួយ​” ពោលគឺ​ជំរុញ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន​ឱ្យបាន​១០០​ភាគរយ ៕B