មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​និង​ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ឧ​ត្ត​ម​សេនីយ៍​ឯកឥន្ទគូរ

425
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នា​ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឥន្ទ គូរ សមាជិក​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា នៃ​ក្រសួងការពារជាតិ ដែល​បានទទួល​មរណភាព​កាលពី ថ្ងៃ​ពុធ ៣​រោជ​ខែបុស្ស ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ៩:១០ព្រឹក នៅ​គេហដ្ឋាន ខេត្តស្វាយរៀង ។

​​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ​រួមមាន​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ អភិបាលខេត្ត​ស្វាយរៀង បាន​ដឹកនាំ​ប្រតិភូ​ខេត្ត រួមមាន លោក លោកស្រី​ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក នាយក​រង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាលស្រុក​ស្វាយទាប ក្រុង​ស្វាយរៀង លោក លោកស្រី​នាយក​ទីចាត់ការ /​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​សព​ត្រូវបាន​តម្កល់​ធ្វើ​បុ​ណ​តាម បែប​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​រួម​និង​គណៈប្រតិភូ​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​នូវ​ស្វាមី​ជាទី​ស្រឡាញ់ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព និង​បាន​ឧទ្ទិស​បួងសួង​ដល់ ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ឆាប់​បាន​ទៅកាន់​សុគតិភព​កុំ បី​ឃ្លៀងឃ្លាត​ឡើយ ៕​B/