មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​អញ្ជើញ​ចូលរួម​កម្មវិធី(Thematic Forums)ស្តីពី​កម្មវិធី​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​

206
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅវេលា​យប់​នា​ថ្ងៃទី ២៤ ខែមេសា​ឆ្នាំ ២០១៩ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អញ្ជើញ ចូលរួម​ពិធី​ស្វាគមន៍​អាហារ​ពេល​ល្ងាច​ដែល​រៀបចំឡើង​ដោយ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី Li Ganjie និង​វត្តមាន​ចូលរួម​ដោយ​បណ្តា​ស្ថាប័ន UNEP GCF GEF ដ៏​ច្រើន​កុះករ​។​

​តប​តាម​ការអញ្ជើញ​របស់​ក្រសួង​អេកូឡូស៊ី និង បរិស្ថាន​ចិន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ មេសា ឆ្នាំ​២០១៩ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អ៊ាង សុផល្លែត បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន​និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទៅកាន់​សាធារណ រដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ចូលរួម​កម្មវិធី (Thematic Forums) ស្តីពី​កម្មវិធី​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន (Thematic Forum on People-to-People Connectivity) និង​កម្មវិធី​ស្តីពី​វិថី​សូត្រ​បៃតង (Thematic Forum on Green Silk Road) ក្រោម​វេទិកា «​ខ្សែក្រវ៉ាត់ និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ »(the 2nd Belt and Road Forum for International Cooperation)​ដែល​នឹង ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នេះ​។

​សម្រាប់​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី ២ ឆ្នាំ​២០១៩​នេះ​កម្មវិធី​ចំនួន ១២ ត្រូវបាន​រៀបចំឡើង​ដោយ​រួមមាន ការតភ្ជាប់​គោលនយោបាយ (Policy Connectivity) ការតភ្ជាប់​ហិរញ្ញវត្ថុ (Financial Connectivity)ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន (People-to-People Connectivity) វេទិកា​ផ្លាស់ប្តូរ​គំនិត​(Think-tank Exchanges) វិថី​សូត្រ​ប្រណិត (Clean Silk Road)​ការលើកកម្ពស់​តំបន់​សម្រាប់​កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម (Economic and Trade Cooperation Zone Promotion) ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Connectivity) ការតភ្ជាប់​ពាណិជ្ជកម្ម (Trade Connectivity) វិថី​សូត្រ​បច្ចេកវិទ្យា (Digital Silk Road) វិថី​សូត្រ​បៃតង (Green Silk Road) វិថី​សូត្រ​នៃ​របកគំហើញ​ថ្មី (Silk Road of Innovation) និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ (Sub-national Cooperation)​។​

​ក្នុងឱកាស​នៃ​ការចូលរួម​វេទិកា​នេះដែរ​ប្រតិភូ​ក្រសួងបរិស្ថាន​និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នឹងត្រូវ​ជួបពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ក្រសួង​ធន ធានធម្មជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​បន្ត​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ក្រោម​វិសាលភាព​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ស មុទ្រ (MOU on Marine Cooperation)រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​និង​រដ្ឋបាល​សាគរ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២៦-២៩ ខែមេសា ឆ្នាំ​២០១៩ ប្រតិភូ​ក្រសួងបរិស្ថាន​និង​អគ្គលេ ខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាពនឹងត្រូវ​បន្ត​ចូលរួម​ជាមួយ​គណៈ ប្រតិភូ​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កម្មវិធី​ផ្លូវការ​មួយចំនួនទៀត នៃ​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕

#