មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​១៦៣​លាន​ដុល្លារ​

3529
ចែករម្លែក
  • 377
    Shares

មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត បន្ទាប់ពី​ទទួល​ប្រាក់​សំណូក​ដ៏​ច្រើន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​របស់​ចិន​។

​លោក Zhang Zhongsheng អាយុ​៦៦​ឆ្នាំ អតីតមន្ត្រី​ជាន់ខ្ពស់​ចិន​នេះ ត្រូវបាន​ចោទប្រកាន់ថា​បានទទួល​ប្រាក់​សំណូក​ជាង​១៦៣​លាន​ដុល្លារ​ក្នុង​រយៈពេល​១៦​ឆ្នាំ​។​

​តុលាការ​បាន​និយាយថា ពួក​មន្ត្រី​ពុករលួយ​ច្រើន​នាក់ បានទទួល​ផលប្រយោជន៍​សេដ្ឋកិច្ច​នេះ ខណៈដែល​ធ្វើការ​ក្នុងតួនាទី​ធំៗ​នៅ​ទីក្រុង​Lvliang ក្នុង​ខេត្ត Shanxi ប្រទេស​ចិន ។ លោក Zhang Zhongsheng ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៅ​ទីក្រុង​នេះ ។​

​បើ​យោងតាម​សារព័ត៌មាន​People’s Daily Online លោក Zhang Zhongsheng ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​​ពុធ​ទី​២៨​មីនា ដោយ​តុលាការខេត្ត​នេះ ។ លោក បានទទួល​ប្រាក់​សំណូក​ដ៏​ច្រើន​នេះ រវាង​ឆ្នាំ​១៩៩៧​និង​ឆ្នាំ​២០០៣ នៅពេលដែល​លោក​​បានធ្វើ​ការឱ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​នៅ​ទីក្រុង​Lvliang ។ លោក​ត្រូវបាន​ស៊ើបអង្កេត​នៅ​ឆ្នាំ​២០១៥ ខណៈដែល​ធ្វើជា​អភិបាលរង​នៃ​ទី​​ក្រុង​នេះ ។​

​តុលាការ​នេះ បាន​និយាយថា ទ្រព្យសម្បតិ្ត​ផ្ទាល់ខ្លួន​ទាំងអស់​របស់លោក Zhang Zhongsheng ត្រូវបាន​រឹបអូស​៕ដោយ៖សុខា/SN

​លោក Zhang Zhongsheng ទទួលទោស​ប្រហារជីវិត នៅ​ខេត្ត​Shanxi ប្រទេស​ចិន​