មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​ចុះ​បើក​វេទិការ​សាធារណៈ ដោះស្រាយ​សំណូមពរ​និង​កង្វល់​នានា នៅ​ឃុំ​ពងទឹក​ស្រុក​រំដួល​

1124
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ឌុ​ច សុវណ្ណ​រី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​រំដួល និង​លោក ជៀង អំ អនុប្រធាន​ក្រុម​ការ​ការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​រំដួល​ខេត្តស្វាយរៀង ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​បើក​វេទិការ​សាធារណៈ ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ដែល​កើតមាន​នៅតាម​ភូមិ ឃុំ ស្រុក​របស់​ប្រជាពលរដ្ឋ កំពុង​រស់នៅ ដើម្បី ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​អាណត្តិ ទី​៦​។​

​ពិធី​មាន​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក​លោកស្រី ដែលជា​មន្ត្រី​អង្គភាព​ដែលមាន​ការពាក់ព័ន្ធ​នៅ​ឃុំ​ពងទឹក​ស្រុក​រំដួល​ខេត្តស្វាយរៀង និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​

​លោក ជៀង អំ បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ឃុំ​ពងទឹក​ស្រុក​រំដួល ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បាន​បន្ត​ដឹកនាំ​ប្រទេស​ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​អង្គ​វេទិការ​សាធារណៈ​នេះ ប្រជាពលរដ្ឋ​បានលើកឡើង​អំពី​បញ្ហា​ប្រឈម និង​ការ​សំណូមពរ​មួយ ចំនួន​មានដូចជា ការស្នើ​ឲ្យ​ខាង​អង្គភាព​អគ្គិសនី ពង្រីក​និង​ត​បណ្តាញ​អគ្គិសនី​ឲ្យ​ដល់​ភូមិ​មួយចំនួន ដែល​មិនទាន់មាន​ភ្លើង​ប្រើប្រាស់ ការស្នើសុំ​ចាក់​ថ្ម​មិច​លើផ្លូវ​លំ និង​ជួយ​ឈួ​ស​ផ្លូវ​លើ​ខ្នង​ប្រឡាយ​ដែល​មន្ទីរ​ធនធានទឹក​ជីក និង​ការធ្វើ​រោង​យាម​របស់​ប្រជា​ការពារ​ភូមិ ព្រម​ថវិកា​ចាក់​សាំង​របស់​ប្រជា​ការពារ​ពេល​មក​យាម នាពេល​យប់​ផងដែរ​។​

​ការ​សំណូមពរ​និង​ក្តីកង្វល់​នានា​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​នៅក្នុង​អង្គ​វេទិការ​នេះ ត្រូវបាន​លោក ជៀង អំ និង​លោក ឌុ​ច សុវណ្ណ​រី ទទួល​យកទៅ​ដោះស្រាយ និង​បាន​ដោះស្រាយបាន​ភ្លាមៗ​ផងដែរ ដូចជា​ការស្នើសុំ​ចាក់​ថ្ម​មិច​នៅលើ​ផ្លូវលំ​ភូមិ​ត្រពាំង​ថ្កូវ និង​បាន​ជួយ​សង់រោង​ប្រជា​ការពារ​ភូមិ និង​ឧបត្ថម្ភ​ប្រជា​ការពារ​ភូមិ​៤៥​នាក់​ម្នាក់ៗ​ទទួលបាន​ថវិការ​១​ម៉ឺន​រៀល និង​បញ្ហា​ដែល​នៅ​សេសសល់​ក្រុមការងារ​នឹង​យកទៅ​ដោះស្រាយ​នៅពេល​ក្រោយ និង​ជំរុញ​ឲ្យ​បាន​ឆាប់​ផងដែរ​៕ ល​