មន្ត្រីជាន់ខ្ពស់​បក្ស​ជួប​លោកគ្រូ​អ្នកគ្រូ​ជាង​៦០០​នាក់​នៅ​ស្រុក​ស្ទោង​

1214
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​កំពង់ធំៈ​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទោង​បាន​ថ្លែងថា​មានតែ​សុខសន្តិភាព​និង​គណបក្ស​ប្រជាជន​កម្ពុជា​ពិសេស​ការ​នាំ​របស់​សម្ដេច​តេ​ជោ​សែន​ទេ​ដែល​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត​ប្រកបដោយ​សុខដុមរមនា​។​

លោក ជា ចាន់តូ ជួបលោកគ្រូអ្នកគ្រូនៅស្រុកស្ទោង

​លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និងជា​ប្រធាន​​​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទោង​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ជំនួប​ជាមួយ​លោក អ្នកគ្រូ ៦២៨ នាក់ នៅ​ទូទាំង​ស្រុក​ស្ទោង ខេត្ត​កំពង់​កាលពី​ថ្ងៃទី​៣​ខែមិថុនា​នេះ​

លោក​ជា​ចាន់តូ​បាន​បន្តទៀតថា​គ្មាន​ពេលណា​ដែល​ផ្ដល់ឱកាស​ឲ្យ​យើងទាំងអស់គ្នា​បាន​រួបរួមសាមគ្គី​គ្នា​ចូល​រួម​ក្នុង​ការកសាង​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ប្រសើរ​ជាង​សម័យ​នេះឡើយ​ហើយក៏​គ្មាន​អ្នកដឹកនាំ​និង​គណបក្សនយោបាយ​ណាមួយ​អាចមក​ដឹកនាំ​ប្រទេស​និង​ផ្ដល់​សេចក្ដីសុខសាន្ត​ជូន​ប្រជាជន​និង​មនុស្ស​ជំនាន់​ក្រោយៗ​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ។​ក៏​គ្មាន​អ្នកដឹកនាំ​ណា ដែល​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ​ដូច​សម្ដេច​តេ​ជោ ហ៊ុន សែន ឡើយ​។​

នៅក្នុង​ឱកាស​នោះដែរ​លោក​បានបញ្ជាក់​អំ​ពី​ការវិវត្ត​និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លងកាត់​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ឲ្យ​បាន​យល់​កាន់តែច្បាស់​ដើម្បី​កុំ​ឲ្យ​ប្រទេសជាតិ​ដើរ​តាមដាន​ចាស់​ដែល​ប្រជាជន​និង​ប្រជាជាតិ​បាន​ជួបប្រទះ​រួចមក​ហើយក៏​ដូច​ផលវិបាក​នៃ​សង្គ្រាម​ផងដែរ​។​ដូចនេះ​លោកគ្រូ​អ្នកគ្រូ​ដែលជា​អ្នក​អប់រំ​និង​ផ្ដល់​ចំណេះដឹង​ដល់​អ្នក​បន្តវេន​ជំនាន់​ក្រោយ​បន្ត​នោះ​ត្រូវ​ធ្វើជា​គំរូ​និង​ជា​ប្ញ​ស្សី​ដ៏​ល្អ​រឹងមាំ​សម្រាប់​ឲ្យ​ពួកគេ​យក​ជា​គំរូ​ដ៏​ប្រពៃ​នេះ​សម្រាប់​រៀបចំខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​គ្រាប់ពូជ​ដ៏​ល្អ​និង​ពោរពេញ​ដោយ​ថាមពល​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ពិតប្រាកដ​សម្រាប់​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​។

​លោក​ជា​ចាន់តូ​បាន​រំលឹក​និង​ផ្ដាំផ្ញើ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ឲ្យ​មានការ​ពិចារណា​ឲ្យ​បានច្បាស់លាស់​មុន​នឹង​សម្រេចចិត្ត​ទៅលើ​អ្វីមួយ​និង​សូម​ឲ្យ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​និង​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​​សម្រាប់​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​២៩​ខែកក្កដា​ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា​ដើម្បី​ជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ថ្មី​និង​អាណត្តិ​ក្រោយៗ​ទៀត​៕​មន