មន្ត្រីជាន់ខ្ពស់​បារាំង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើ​ចារកម្ម​ឱ្យ​កូរ៉េខាងជើង​

676
ចែករម្លែក

ប្រភពព័ត៌មានពីតុលាការនៅទីក្រុងប៉ារីសបាននិយាយថាភ្នាក់ងារស៊ើបការណ៍សម្ងាត់បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បារាំងម្នាក់ពីបទធ្វើចារកម្មឱ្យកូរ៉េខាងជើង។

លោកប៊ូណត គីណេដេ( Benoit Quennedey)ជាមន្ត្រីជាន់ខ្ពស់បារាំងនិង ជាប្រធានសមាគមមិត្តភាពបារាំង-កូរ៉េដែលបានសរសេរសៀវភៅ មួយអំពីប្រទេសកូរ៉េខាងជើងឯកកោនេះ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃអាទិត្យទី២៥វិច្ឆិកា។

ប្រភពព័ត៌មានពីតុលាការបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមរដ្ឋអាជ្ញាក្រុងប៉ារីសបានកំពុងស៊ើបអង្កេតលើលោកជំពោះការប្រមូលនិងការផ្តល់ព័ត៌មានដល់ប្រទេសបរទេសដែលទំនងជាធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ជាតិ។

ក្រុមអ្នកស៊ើបអង្កេតមកពីភ្នាក់ងារចារកម្មDGSIរបស់បារាំងកំពុងពិនិត្យមើលថាតើលោក Benoit Quennedey ផ្តល់ព័ត៌មានទៅឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងឬយ៉ាងណា។

ទូរទស្សន៍Quotidien បានរាយការណ៍ថា ការិយាល័យព្រឹទ្ធសភារបស់លោក Benoit Quennedey ត្រូវបានឆ្មក់ចូលឆែកឆេរ ។ ការស៊ើបអង្កេតនេះបានចាប់ផ្តើមកាលពីខែមីនា៕

លោកប៊ូណត គីណេដេ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាធ្វើចារកម្មអោយកូរ៉េខាងជើង

#