មន្ត្រីជាន់ខ្ពស់​ប្រាប់ថា សាលា​សិល្បៈ​ក្បាច់គុន​សៅ​លិញ នៃ​ខេត្ត​ហឺ​ណាន នឹង​ជួយ​បង្ហាត់​ក្បាច់គុន​ដល់​កម្ពុជា​

120
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាលខេត្ត​ហឺ​ណាន ក្នុង​ការជួយ​ដល់​វិស័យ​កីឡា​កម្ពុជា លោក​ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ និង​ជា​ប្រធាន​គណ​កម្ម​ធិ​ការ ជាតិ អូ​ឡាំ​កម្ពុជា បាន​ឆ្លៀតឱកាស​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ហឺ​ណាន បាន​ទៅ​ទស្សនកិច្ច​សាលា​សិល្បៈ​ក្បាច់គុន​សៅ​លិញ​ថា​ហ្កូ​វ (Shaolin Tagou Martial Arts School) នៅ​ទីក្រុង​ទឹង​ហ្វឹ​ង នៃ​ខេត្ត​ហឺ​ណាន់​។​

​សាលា​ក្បាច់គុន​ដ៏​ធំ​នេះ​នឹង​ផ្ដល់​កិច្ចសហការ​បណ្ដុះបណ្ដាល​ក្បាច់គុន កុង​ហ្វ៊ូ (​រួមមាន វូ​ស៊ូ ឬ តាជី​) ដល់​កម្ពុជា ដោយ​ផ្ដើម​ពី​ការបណ្ដុះបណ្ដាល​គ្រូ​កម្ពុជា និង​ទទួល​ការបណ្តុះបណ្តាល​កីឡាករ​កម្ពុជា​តាម​សំណូមពរ​ជាក់ស្តែង​របស់​កម្ពុជា សំដៅ​ធ្វើ​ឲ្យ​កីឡា​កម្ពុ​ជាមាន​សមត្ថភាព​ចូលរួម​ការប្រកួត​ក្បាច់គុន កុង​ហ្វ៊ូ (​វូ​ស៊ូ តាជី​) ដែលជា​កីឡា​យុទ្ធ​សីល​មួយ​របស់​ចិន កំពុង​ល្បីល្បាញ​លើ​ពិភពលោក ហើយ​ដែលជា​ប្រភេទ​កីឡា មួយ​ដែលមាន​បញ្ចូល​ក្នង​ការប្រកួត​ក្នុង​តំបន​អាស៊ី និង​អា​សុ​ី​អាគ្នេយ៍ ASEAN GAMES ផងដែរ​។ ការជំរុញ​ការហាត់​រៀន​កីឡា​នេះ​ក៏​នឹងចូលរួម​លើកកម្ពស់​កីឡា សុខភាព ទេសចរណ៍ ដែលជា​ចូលរួម​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា​ផងដែរ​៕ ល​