មន្ត្រីជាន់ខ្ពស់​មហាផ្ទៃៈ ជនជាតិ​វៀតណាម​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ច្រើនជាងគេ​

725
ចែករម្លែក
  • 9
    Shares
មន្ត្រីជាន់ខ្ពស់​មហាផ្ទៃៈ ជនជាតិ​វៀតណាម​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ច្រើនជាងគេ​

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​បូកសរុប ដក​ពិសោធន៍​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការងារ​ទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍រយៈពេល​បី​ខែ និង​លើក​ទិសដៅ​ការងារ​សម្រាប់​រយៈពេល​៣​ខែ​ចុងក្រោយ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ការងារ​អន្ដោប្រវេសន៍ កាលពី​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​


នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល បាន​ថ្លែងថា ការប្រជុំ​នេះ ដើម្បី​ជំរុញ​ការដកហូត​ឯកសារ​ជា​បង្ហើយ ក្នុងចំណោម​ជនបរទេស​ដែល​កាន់កាប់​ឯកសារ​កម្ពុជា​មិន​ប្រក្រតី គឺ​ក្នុងនោះ​ជនជាតិ​វៀតណាម​ច្រើនជាងគេ​។​រហូតមកដល់​ឥឡូវនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដកហូត​ឯកសារ​បាន ៩២​ភាគរយ នៅសល់តែ ៨​ភាគរយទៀត​ទេ​។​ការដកហូត​ឯកសារ​ដែល​ជនបរទេស​កាន់កាប់​ឯកសារ​កម្ពុជា​មិន​ប្រក្រតី​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ស្ថាពរ គឺ​នៅ​បី​ខែ​ទៀត​។

​លោក​បាន​បញ្ជាក់ថា “​ចំពោះ​ជនបរទេស​ដែល​រស់នៅ​យូរ ហើយ​ដកហូត​ឯកសារ​រាជរដ្ឋាភិបាល​បាន​ទុក​សិទ្ធិ​ឲ្យ​គាត់ ដោយ​គាត់​អាចដាក់​ពាក្យសុំ​ជា​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍ ហើយ​បើ​គាត់​មិន​ដាក់ពាក្យ​ទេ គាត់​អាច​វិល​ទៅ​ប្រទេស​គាត់​វិញ តាម​ចំណង់​ចិត្ត​របស់គាត់​។ ប្រជុំ​ថ្ងៃនេះ សំខាន់​គឺ​ជំរុញ​ការដក​ហ​ហូត​ឯកសារ​កម្ពុជា​បង្ហើយ ហើយ​អាចនឹងទទួល​ពាក្យសុំ​របស់គាត់ ហើយ​និង​ត្រួតពិនិត្យ​អ្នកណា​ដែល​មិនទាន់​មក​ដាក់ពាក្យ រឹងរូស​មិនទាន់​មក​ដាក់ពាក្យ ហើយ​ពន្យល់​គាត់​ឲ្យ​យល់ថា គាត់​នឹង​ប្រឈម​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​គ្រប់​ខេត្ត ក្រុង គ្រប់​ជាន់ថ្នាក់​ទាំងអស់​របស់​យើង​”​។​
​ ​

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល បាន​បន្តថា ទាក់ទង​ការដកហូត​ឯកសារ​ដែល​ជនបរទេស​កាន់កាប់​ឯកសារ​កម្ពុជា​មិន​ប្រក្រតី នៅក្នុង​រយៈពេល​បី​ខែ​ទៀត គឺ​ជំរុញ​ឲ្យ​តំណាង​ស្ថានទូត ខាង​ផ្នែក​កុងស៊ុល ឲ្យ​ចុះ​ពន្យល់​ប្រជាជន​របស់ខ្លួន ហើយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ល​ការផ្សព្វផ្សាយ​អំពី​ការដកហូត​ឯកសារ​នៅពេលដែល​ពន្យល់​ហើយ​ បើ​គាត់ (​ជនបរទេស​) មិន​ឲ្យ​ដកហូត​ទេ គឺ​ចុងក្រោយ​មាន​កម្លាំង​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ ចុះទៅ​សហការ​ជាមួយ​មូលដ្ឋាន ដើម្បី​អនុវត្ត​ន៍ ទៅតាម​ច្បាប់​។ ប៉ុន្តែ​នៅក្នុង​ចន្លោះពេល​បី​ខែ​នេះ គឺ​ស្ថិតនៅក្នុង​ភាព​រម្លឹក​គាត់​ទេ ដាស់តឿន​គាត់ ក្រោយបី​ខែ​នឹងពិនិត្យឃើញ​ហើយ ដឹងថា​ខេត្ត​ណា​នៅសល់ នឹង​ជំរុញ​ការអនុវត្ត​ច្បាប់ ហើយ​អ្នក​ដែល​ខុសច្បាប់ យើង​មាន​វិធានការ​ច្បាប់​។​
​ ​

យោងតាម​របាយការណ៍​បាន​បង្ហាញថា ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ គឺ​បាន​ចំនួន ៣៥,៤៤១ ឯកសារ ពី​គ្រួសារ​ជន​អន្តោ​ប្រវេ​សន៍សរុប​ចំនួន ១៩.០១០​គ្រួសារ គិត​ជាម​នុស្ស​រួម​ចំនួន ៦៨.០១៧​នាក់ (​ស្រី​៣២.៦៥៥ នាក់​) មាន​អ្នក​អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន ៤៨.៩៨៧​នាក់ (​ស្រី ២៣.៦១៤​នាក់​) ។​មាន​៩​សញ្ជាតិ ថៃ​២៧ គ្រួសារ មនុស្ស​រួម​២៩​នាក់ ,​ឡាវ ៤៨​គ្រួសារ មនុស្ស​រួម ៤៨​នាក់ , ចិន បី​គ្រួសារ មនុស្ស​រួម១១​នាក់ , ភូមា​ប្រាំ​គ្រួសារ មនុស្ស​រួម​ប្រាំ​នាក់ , ឥណ្ឌូណេស៊ី​មួយ​គ្រួសារ មនុស្ស​រួម​ពីរ​នាក់ , ម៉ាឡេស៊ី មួយ​គ្រួសារ មនុស្ស​រួមមួយ​នាក់ , នេ​បាល់​មួយ​គ្រួសារ មនុស្ស​រួម មួយ​នាក់ , បង់​ក្លា​ដែស​មួយ​គ្រួសារ មនុស្ស​រួម មួយ​នាក់ ក្រៅពីនេះ​វៀតណាម​ទាំងអស់​៕សរន/Ha