មន្ត្រីជាន់ខ្ពស់​សង្គម​កិ​ច្ចៈ ក្រសួង​កៀគរ​ធនធាន​បាន ១២០ លាន​ដុល្លារ​ពី NGO ដៃគូ​

474
ចែករម្លែក
  • 173
    Shares

ដោយៈ មេសា​/​ភ្នំពេញៈ អគ្គនាយក​ដប​ច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក តូច ចាន់នី បានលើកឡើង​អំពី​សារសំខាន់ នៃ អង្គការក្រៅរដ្ឋាភិបាល​ចំពោះ​ក្រសួង​ថា វិស័យ​សង្គមកិច្ច គឺជា​ការងារ​ដែលមាន​វិសាលភាព​ធំធេង គ្របដណ្តប់​ច្រើន​ផ្នែក ដែល​ក្រសួង​សង្គមកិច្ច មិនមាន​ធនធាន​គ្រប់គ្រាន់ សម្រាប់​ធ្វើការ​ទាំងនោះ​ឱ្យបាន​សម្រេច​តែម្នាក់ឯង​បានទេ ហេតុនេះ ដៃគូ​នានា ជាពិសេស​អង្គការក្រៅរដ្ឋាភិបាល គឺជា​ដៃគូ​ដ៏​សំខាន់​មិនអាច​ខ្វះ​បានឡើយ ។ ជាក់ស្តែង​សម្រាប់​រយៈពេល ៣ ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១ ក្រសួង​ប្រមែប្រមូល​ធនធាន​តាមរ​យៈ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង អន្តរជាតិ​ចំនួន ១៤៨ ដោយមាន​ថវិការ​ប្រមាណ​ជា ១២០ ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​គោលដៅ


​លោក តូច ចាន់នី ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​បែបនេះ នាឱកាស​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ១១ នៅឯ​ក្រសួង​សង្គមកិច្ច នា​ស​រសៀល​ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៩ ។


​លោក តូច ចាន់នី បាន​បន្ថែមថា ១៤០ អង្គការ ដែលមាន​ទឹកប្រាក់​ប្រមាណ​ជា ១២០ ដុល្លារ​នេះ នៅតែ​មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ការជួយ​ដល់​គោលដៅ​ក្នុង​វិស័យ​សង្គមកិច្ច​នៅឡើយ​ទេ ហេតុនេះ​ខ្លួន​លោក​ផ្ទាល់ ក៏ដូចជា​ក្រសួង​សង្គមកិច្ច​ទាំងមូល បាន និង កំពុង​ខិតខំ​ប្រឹងប្រែង​រំពឹង​រំពៃ​រក​ស្វះ​ស្វែងរក​ដៃគូ​បន្ថែមទៀត ព្រោះ​តម្រូវការ ក្នុង​វិស័យ​សង្គមកិច្ច គឺមាន​ភាព​ធំធេង​ទៀត​នៅឡើយ ។​


​ទោះយ៉ាងណា​មន្ត្រីជាន់ខ្ពស់ តូច ចាន់នី បានបញ្ជាក់​ជា​ញឹកញាប់​ថា ក្រសួង​ត្រូវការ​តែ​អង្គការ​ទាំងឡាយណា​ដែល​ស្មោះត្រង់​នឹង​ការងារ គោរព​ច្បាប់ គោរព​សិទ្ធិ គោរព​លក្ខន្តិកៈ ការងារ​ប្រក​ដោយ​វិជ្ជាជីវៈ និង មាន​ស្តង់ដារ មិន​កេងចំណេញ​ជា​ប្រយោជន៍​ក្រៅពី​ជួយ​ដល់​គោលដៅ ដោយ​ឯកឧត្តម​សង្កត់ធ្ងន់ថា ចាប់ពីពេលនេះ​តទៅ គឺជា​ពេលដែល​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព នៃ ការផ្តល់សេវា ហើយ​អ្នក​ដែល​ត្រូវអនុវត្ត​ដោយ​ច្បាស់លាស់​បែបនេះ មិនមែន​តែ​អង្គការក្រៅរដ្ឋាភិបាល​ទេ ប៉ុន្តែ​អ្នកពាក់ព័ន្ធ​ទាំងឡាយ ជាពិសេស​មន្ត្រី​ក្រសួង ក៏មាន​កាតព្វកិច្ច​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង ច្បាស់លាស់​ដូចគ្នានេះដែរ ។


​នៅ​ចំពោះមុខ​អង្គការ​ដែល​គូ ដែល​លោក​ហៅថា ជា​ដៃគូ​សំខាន់​មិនអាច​ខ្វះ​បាន​នោះ លោក តូច ចាន់នី ក៏បាន​រំឭក​ឡើងវិញ​ដែរ​ថា ក្រសួង​មិន​អត់ឱន​ឱ្យដាច់​ខាត​ចំពោះ​ស្ថាប័ន ឬ បុគ្គល​ណា​បំពាន​លើ​គោលដៅ ជាពិសេស​ស្ត្រី​និង​កុមារ ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ ហើយ​ថា ក្រសួង​បាន​កំពុង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​អង្គការ ជាពិសេស​មណ្ឌលកុមារ​កំព្រា​ខ្លះ ដែល​បាន​បំពាន​លើ​កុមារ ដូចជា​យក​កុមារ​ធ្វើ​អាជីវកម្ម ពោលគឺ​យក​កុមារ​ដើរ​សុំ​ជំនួយ​ជាដើម ព្រោះ​ច្បាប់​លក្ខន្តិកៈ​ពាក់ព័ន្ធ​នឹង​ការថែទាំ​ជំនួស​ចំពោះ​កុមារ​នៅ​កម្ពុជា ហាមឃាត់​ដាចខាត​ការធ្វើ​បែប​នោះ ៕ Kh

លោក តូច ចាន់នី នាឱកាស​ចុះហត្ថលេខា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​នៅ​ក្រសួង​សង្គមកិច្ច (​រូបៈ មេសា​)
ពិធី​ចុះហត្ថលេខា​រវាង​ក្រសួង​សង្គមកិច្ច និង អង្គការក្រៅរដ្ឋាភិបាល​ចំនួន ១១ នា​ថ្ងៃទី ៧ ខែ មីនា ( រូបៈ​មេសា )
#