មន្ត្រីជាន់ខ្ពស់​អាយ​អឹម​អេ​ហ្វ​បញ្ជាក់​ពី​ការគាំទ្រ​លើ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​

611
ចែករម្លែក
ជំនួប​រវាង​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ លោក Tobias Adrian ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​រូបិយវត្ថុ​និង​ទីផ្សារ​មូលធន​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ក្រុម​បេសកកម្ម

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប​ន័​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ឬ​ហៅ​កាត់​ថា អាយ​អឹម​អេ​ហ្វ​( IMF) បានបង្ហាញ​អំពី​ការគាំទ្រ​របស់​ស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​លើ​ការពង្រឹង​សមត្ថភាពរ​បស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បន្តទៀត ជាពិសេស​លើ​ផ្នែក​ស្ថិរភាព​ហិរញ្ញវត្ថុ ការត្រួតពិនិត្យ​ធនាគារ​និង​គោលនយោបាយ​រូបិយវត្ថុ​ជាដើម​។​

​ការបញ្ជាក់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងជំនួប​រវាង​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ លោក Tobias Adrian ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​រូបិយវត្ថុ​និង​ទីផ្សារ​មូលធន​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ក្រុម​បេសកកម្ម ។​ជំនួប​នេះ​ដើម្បី​ពិភាក្សា​ការងារ​អំពី កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។​

ជំនួប​រវាង​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ លោក Tobias Adrian ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​រូបិយវត្ថុ​និង​ទីផ្សារ​មូលធន​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ក្រុម​បេសកកម្ម

​ប្រភព​មន្ត្រី​ធនាគារជាតិ​ប្រាប់ថា​ក្នុង​សវនាការ​នេះ​លោក​Tobias​បាន​សម្តែង​នូវ​ការកោតសរសើរ​អំពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា​ទាំង​ក្នុង​វិស័យ​អចលនទ្រព្យ​វិស័យ​រូបវន្ត​និង​វិស័យ​ធនាគារ​។​ការរីកចម្រើន​នេះ​មាន​សារសំខាន់​ណាស់​ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​កាត់បន្ថយ​ភាពក្រីក្រ​។ ទន្ទឹមនេះ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​IMF​មួយរូប​លោក​ក៏បាន​បង្ហាញ​អំពី​ការគាំទ្រ​របស់​IMF​ទៅលើ​ការពង្រឹង​សមត្ថភាពរ​បស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បន្តទៀត​ជាពិសេស​លើ​ផ្នែក​ស្ថិរភាព​ហិរញ្ញវត្ថុ​ការត្រួតពិនិត្យ​ធនាគារ​និង​គោលនយោបាយ​រូបិយវត្ថុ​ជាដើម​។​

គួររំលឹកថា អាយ​អឹម​អេ​ហ្វ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​តែងតែ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​បច្ចេកទេស និង​វគ្គ​បណ្តុះបណ្តាល​នានា លើ​ផ្នែក​សំខាន់ៗ​ដូចជា ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ការគ្រប់គ្រង​សន្ទនីយ​ភាព និង​ការអភិវឌ្ឍ​ក្របខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ជាដើម​៕​សរន​

#