មន្ត្រីជាន់ខ្ពស់CPP​ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ជំរុញ​ដល់​ឪពុកម្តាយ អាណាព្យាបាល​សិស្ស​ទាំងអស់​​ត្រូវ​ជំរុញ​ឲ្យ​កូនៗ ដែល​គ្រប់​អាយុ​​ចុះឈ្មោះ​ចូលរៀនឲ្យបាន​គ្រប់ៗ​គ្នា​

343
ចែករម្លែក
  • 279
    Shares

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៅ សុ​វ​ណ្ណី អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ទប់ស្កាត់ អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង​វិទ្យុ សកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បាន​អញ្ជើញ ចុះ​ពិនិត្យ​អគារ​សាលារៀន​១​ខ្នង ស្មើនឹង​៥​បន្ទប់ ស្ថិតនៅក្នុង​សាលា​អនុវិទ្យាល័យ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាតក្រហមកម្ពុជា​។​

​ជាមួយគ្នានេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៅ សុ​វ​ណ្ណី ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខ​ទុក​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ជូន​ដល់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ​ដែនដី​និង​កងក​ម្លាំ​ប្រដាប់អាវុធ ផងដែរ​។​

លោក​ប្រធាន​ក្រុមការងារ ក៏បាន​ជំរុញ​ដល់​ឪពុកម្តាយ អាណាព្យាបាល​សិស្ស​ទាំងអស់​ស្របពេល​ដែលមាន​សាលារៀន​ល្អ ហើយ​ត្រូ​វំ​រុញឱ្យ​កូនៗ របស់ខ្លួន​ដែល​គ្រប់​អាយុ​ចូល​រៀន​ដោយ​ទៅ​ចុះឈ្មោះ​ចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា គឺ​ធ្វើ​យ៉ាង​ឱ្យ​កូនៗ ជា​សិស្សា​នុសិស្ស​បាន​រៀន​យ៉ាងហោច បញ្ចប់​ថ្នាក់​ទី​១២ មាន​សញ្ញា​ប​ត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បើ​អាចមាន​លទ្ធភាព​ចូលរៀន​បន្ត​ថ្នាក់​មហាវិទ្យាល័យ​ដែរ ដើម្បី​ទទួលបាន​ការអប់រំ​ខ្ពស់​មានចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​មានការ​ងារ​ធ្វើ​មាន​ប្រាក់​កំ​រ៉ៃ​សមរម្យ​។​

​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់ ក៏​ផ្តាំផ្ញើ​ដល់​ប្អូនៗ សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ស្តាប់បង្គាប់​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​ខិតខំ​រៀនសូត្រ ដោយ​ជៀសវាង​ការប្រើប្រាស់​គ្រឿងញាន និង​អំពើ​អបាយមុខ​ផ្សេងៗ ដែល​នាំ​អន្តរាយ​ដល់​ខ្លួន និង​គ្រួសារ សង្គមជាតិ ត្រូវ​ចូលរួម​កម្មវិធី​សង្គម​ឱ្យបាន​ច្រើន ដើម្បី​ទទួលបាន​បទ ពិសោធន៍​ថ្មីៗ សម្រាប់​ខ្លួន​ត្រូវ​ពង្រឹងពង្រីក​សមត្ថភាព ចំណេះដឹង​ទាំង​ភាសា​ខ្មែរ និង​ភាសាបរទេស​ឱ្យបាន​ខ្លាំង ដើម្បី​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​ងាយស្រួល​រក​ការងារ​ធ្វើ នៅពេល​រៀន​ចប់ និង​ដើម្បី​បន្ត​ការសិក្សា​នៅ​បរទេស៕B/

#