មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​បាញ់​មួយ​គ្រាប់​លើ​ភាគី​ជម្លោះ​

140

(​ភ្នំពេញ​)៖​មន្ត្រី​នគ​តបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ជិះ​រថយន្ត​ទំនើប​ម៉ាក​BMW​បាន​វាយ​នឹង​បាញ់​មួយ​គ្រាប់​លើ​បុរស​ចំនួន​៣​នាក់​ជា​គូទំនាស់​។​ហេតុការន៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​វេលា ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​សាក្សី​បានឱ្យដឹងថា​យុវជន មុន​កើតហេតុ គឺ យុវជន​៣​នាក់​ដែល​ត្រូវ​នគរបាល​ក្រសួង បាញ់​សំឡុត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង តាម​បណ្តោយ​ផ្លូវ​៥៩៨ ទិសដៅ ពី​ជើង​មក​ត្បូង ។​ស្រាប់តែ​កំពុង​ជិះ​តាមផ្លូវ ក៏មាន​រថយន្ត មួយគ្រឿង ម៉ាក​BMW មាន​ស្លាក​លេខ ភ្នំពេញ 2AG-7898 ពណ៌​គយ ជិះ​ស្រប​ទិស​គ្នា​ជា​របស់​មន្ត្រី នគរបាល​ដែលជា​ជនបង្ក​ខាងលើ បាន​ជិះ​គៀ​ម៉ូតូ របស់​បុរស​ទាំង​៣ រួច​បន្តដំណើរ​មក​មុខ​បាត់ ។​

​ពេលនោះ បុរស​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ បន្តដំណើរ​មក​មុខ ក៏​ឃើញ រថយន្ត​ដែល​គៀ​ម៉ូតូ របស់ខ្លួន កំពុង​ឈប់ ។​ភ្លាម នោះ បុរស​ទាំង​៣ បានឃើញ​នគរបាល​ដែលជា​ម្ចាស់​រថយន្ត កំពុងតែ​ឈរ​នោម រូបគេ​ទាំង​៣​បាន​ចុះ​ពី​ម៉ូតូ ដើរមក​រករឿង​។ ស្រាប់តែ មន្ត្រីនគរបាល​ដែលជា​ម្ចាស់​រថយន្ត បាន​យក​កាំភ្លើង​វាយ​ក្បាល​បុរស​ម្នាក់ ក្នុងចំណោម បុរស​ទាំង ៣ បណ្តា​ឱ្យ​បែកក្បាល​ឈាម ពេញមុខ ។ បន្ទាប់ពី​វាយ​មិន​អស់ចិត្ត​ក៏​ដក​កាំភ្លើង បាញ់ សំឡុត មួយ​គ្រាប់​ទៀត ទើប​យុវជន​២​នាក់​ជិៈ​ម៉ូតូ​រត់​បាត់ នៅ​ម្នាក់​បាន​រត់ឡើង​ជិៈ​ម៉ូតូឌុប ក៏​ត្រ​វ សមត្ថកិច្ច​ឃាត់​ជាប់ ។​

​បន្ទាប់ពី​បាញ់​ហើយ​មន្ត្រីនគរបាល​ដែលជា​ជនបង្ក​ខាងលើ ព្យាយាម​រត់​ដែរ​តែ​រត់​មិន​រួច​ក៏ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន​យក ទៅ​សួរនាំ បាត់ទៅ ៕S/​ដោយ​៖​ហូ​សាន់​