មន្ត្រីនគរបាល​ចំនួន​១៦១​នាក់​មកពី ៣ ស្រុក​រួមគ្នា ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរ​ស​ក្កិ​

262
ចែករម្លែក

ដោយ:វណ្ណៈ/​ព្រះ​សីហ​នុ ៖ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ នា​ព្រឹក​ថ្ងៃទី​៣​កក្កដា​២០១៩​នេះ ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន វិទ្យា​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ក្នុងនាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រី​នគរបាលជាតិ តាម​បណ្តា​ស្រុក​និង​កា​រិ​យា​ល​យ័​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចំនួន​១៦១​នាក់។

លោក​វរសេនីយ៍ទោ​ហួ យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់​ថ្លែងថា កម្មវិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរ​ស​ក័​នេះ​គឺ​ធ្វើ​រួមគ្នា ក្នុងនោះ​មាន​នគរបាល​ស្រុក​ព្រៃនប់​, នគរបាល​ស្រុក​កំពង់​សិ​ល​, នគរបាល​ស្រុក​ស្ទឹងហាវ និង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​៕​B/

#