មន្ត្រីនគរបាល​ម្នាក់​ដេក​ក្នុង​ប៉ុស្តិ៍​ព្រឹក​ឡើង​ឃើញ​ស្លាប់​មិនដឹង​ពេលណា​

4052

(​ព្រៃវែង​)៖​មន្ត្រីនគរបាល​ប៉ុស្តិ៍​បា​បោង​ស្រុក​ពាម​រក៍​ម្នាក់​ត្រូវបាន​នាយប៉ុស្ដិ៍​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ត្រូវបាន​គេ​សន្និដ្ឋានថា​មូលហេតុ​មកពី​ស្រវឹងស្រា​អាច​បណ្តាលឱ្យ​ខ្ស​ល់គរ​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នោះបាន​កើតឡើង​នៅ​ចំណុច​បន្ទប់ដេក​ក្នុង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បា​បោង​ស្ថិតនៅ​ភូមិ​ជោគជ័យ​ឃុំ​បា​បោង​ស្រុក​ពាមរ​ក៏​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧​។​

​ជនរងគ្រោះ​គឺ​លោក​អនុ​សេនី​យ៏​ត្រី​ហុង​គឺ​ម​ស៊ុ​ល​ភេទ​ប្រុស​ឆ្នាំ​កំណើត​ថ្ងៃទី​០៥,០៥,១៩៦៩​ជា​មន្ត្រីនគរបាល​រដ្ឋ​បាល​បា​បោង​មាន​ទីលំនៅ​ភូមិ​០២​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ស្រុក​ពាមរ​ក៏ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​។​

បើតាម​សមត្ថកិច្ច​ស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹងថា​នៅពេល​កើតហេតុ​ខាងលើ លោកនាយ​ប៉ុស្តិ៍​មិនឃើញ​ជនរងគ្រោះ​ក្រោកពីដំណេក​ដើម្បី​ធ្វើការ​ហើយ​លោក​ក៏បាន​បើកទ្វារ​បន្ទប់​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ម្នាក់ឯង​បាត់ទៅហើយ​។​

​ក្រោយមក​សមត្ថកិច្ច​បា​ន​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​និង​អាជ្ញាធរ​ភូមិ​ឃុំ​ចូលរួម​ពិនិត្យ​និង​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន​។​មូលហេតុ​ជនរងគ្រោះ​ផឹកស្រា​ជាប្រចាំ​និង​មិនសូវ​ហូបបាយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​ចាន់ ថន​

​មន្ត្រីនគរបាល​ម្នាក់​ដេក​ក្នុង​ប៉ុស្តិ៍​ព្រឹក​ឡើង​ឃើញ​ស្លាប់​មិនដឹង​ពេលណា​