មន្ត្រីនគរបាល​ម្នាក់​បើកឡាន​ទាំង​ងងុយដេក​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ផ្អើល​ទាំងយប់​

570
ចែករម្លែក

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​មន្ត្រីនគរបាល​ចំនួន​២​នាក់​បាន​រងរបួស​ហើយ​បុរស​២​នាក់​ទៀត​ដែលជា​អ្នករួមដំណើរ​បាន​ភ័យ​ទាំង​ព្រលឹងចុងសក់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​ខ្លួនឯង​។​ដោយ​បើក​រថយន្តបុក​ចូល​ផ្ទះ​ពលរដ្ឋ​តែ​ពុំបាន​បណ្តាលឱ្យមាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​ស្ថិត​លើផ្លូវ​ជាតិ​លេខ ១៣ ក្នុងភូមិ ព្រះ​ទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង​កាលពី​យប់​ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​:​រថយន្ត​បង្កហេតុ​ម៉ាក​ហាយ​ឡែ​ន​ឌឺ ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ ២AS ៩៤៩០ បើកបរ​ដោយ​ឈ្មោះ សូ រី​ណា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជា​មន្ត្រីនគរបាល រស់នៅ​ភូមិ ធំ ឃុំ ពោធិ៍​រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង (​រងរបួស​ស្រាល )(​រថយន្ដ​ខូចខាត​ធ្ងន់​)​។​

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​អ្នករួមដំណើរ​មា​នៈទី ១.​ឈ្មោះ នាង សុវណ្ណ​ចាន់​រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​មន្ត្រី នគរបាល រស់នៅ​ភូមិ ពងទឹក ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង រងរបួស​ស្រាល​។​

ទី​២.​ឈ្មោះ ជ័យ ឡងឌី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ បឹង​វែង ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង គ្មាន​របួស​។​ទី​៣.​ឈ្មោះ ជួប ចិន្ដា ភេទ ប្រុស អាយុ ២៣ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ ចក ឃុំ ចក ស្រុក រំដួល ខេត្ត ស្វាយរៀង គ្មាន​របួស​។

​ដោយឡែក​ម្ចាស់ផ្ទះ​ដែល​ត្រូវ​រថយន្ត​បើក​បុក​ចូល​នោះ​ឈ្មោះ ហុង ពៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ ព្រះ​ទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង (​គ្មាន​បួស​) ខូចខាត​ផ្ទះ​អស់​មួយចំនួន​។​

ប្រភព​ខាងលើ​បាន​បន្ថែមទៀតថាៈ​បច្ចុប្បន្ន​មធ្យោបាយ​បាន​រក្សាទុក​នៅ​កន្លែងកើតហេតុ​ជា​បណ្ដោះអាសន្ន​។​អ្នករបួស​បានមក​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ចំពោះ​មូលហេតុ ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ដ​មាន​សភាព​ងងុយដេក​៕S​

​មន្ត្រីនគរបាល​ម្នាក់​បើកឡាន​ទាំង​ងងុយដេក​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ផ្អើល​ទាំងយប់​